អ.ស.ប.៖ ដំណើការនយោបាយអន្តរកាលនឹងត្រូវបានពិភាគ្សានៅវង់ចរចារស៊ីរីនៅ ទីក្រុង Geneva
|
អ.ស.ប.៖ ដំណើការនយោបាយអន្តរកាលនឹងត្រូវបានពិភាគ្សានៅវង់ចរចារស៊ីរីនៅ ទីក្រុង Geneva (VNA) |
(VOVworld) – នាថ្ងៃទី ២១ កុម្ភៈ បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហា
នៅស៊ីរីលោក Staffan de Mitsura បានឲ្យដឹងថា៖ វង់ចរចារស៊ីរីដែលគ្រោងនឹង
ប្រព្រឹត្តទៅនៅទីក្រុង Geneva ស្វីស នាសប្តាហ៍នេះ នឹងប្រមូលផ្តុំពិភាគ្សាទៅលើ
ដំណើការផ្ទេរនយោបាយអន្តរកាលនៅប្រទេសមជ្ឈឹមបូព៌ារដែលកំពុងរងការ
បំផ្លិចបំផ្លាញដោយសង្គ្រាមនេះ បន្ទាប់ពីកើតមានឡើងការព្រួយបារម្មថា៖
អ.ស.ប. អាចលុបចោលគោលដៅដំណើរការនយោបាយអន្តរកាល Damascus។
ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន លោក Michael Contet ប្រធានខុទ្ទ
កាល័យនៃបេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី បានឲ្យដឹងថា៖
បណ្ដាការពិភាគ្សាខាងមុខនឹងផ្តោតសំខាន់ទៅលើការបង្កើតរដ្ឋាភិបាលគ្មាន
បក្ខពួកគួរឲ្យទុកចិត្តហើយមានការចូលរួមរបស់ភាគីនានាក៏ដូចជាផែនការ
រៀបចំរដ្ឋធម្មនុញ្ញថ្មីនិងការរៀបចំការបោះឆ្នោតសមភាពនិងសេរីភាព។ នា
ថ្ងៃដដែល អ្នកនាំពាក្យកំលាំងសម្ព័ន្ធភាពជាតិប្រឆាំងនៅស៊ីរី លោក Ahmad
Ramadan បានជូនដំណឹងថា៖ បញ្ហាសំខាន់នៅវង់ចរចារសន្តិភាពទីក្រុង Geneva
ខាងមុខគឺដំណើរ ការនយោបាយអន្តរកាល។ លោក Ramadan អះអាងថា៖
វង់ចរចារលើកនេះនឹងរៀបចំផែនការលើគ្រប់ជ្រុងជ្រោយសំរាប់បញ្ហានៅស៊ីរីរួម
មានការអនុវត្តផែនការដោយឈរ លើសេចក្តីសម្រេចចិត្តរបស់ អ.ស.ប៕