អ.ស.ប. ដាស់តឿនកូរ៉េខាងជើងលុបចោលផែនការបាញ់បង្ហោះផ្តាយរណប
|
អ.ស.ប. ដាស់តឿនកូរ៉េខាងជើងលុបចោលផែនការបាញ់បង្ហោះផ្តាយរណប (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣ កុម្ភៈ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon
បានដាស់តឿនប្រទេសកូរ៉េខាងជើងបញ្ចប់ផែនការបាញ់បង្ហោះផ្តាយរណប
ហើយព្រមានថា៖ ទង្វើនេះនឹងរំលោភលើបទហាមឃាត់របស់ អ.ស.ប. ស្តីពី
បច្ចេកវិទ្យាកាំជ្រួច។ អគ្គលេខាធិការ Ban Ki Moon បានចាត់ទុកថា៖ ការបាញ់
ផ្សាយរណបរបស់កូរ៉េខាងជើងគឺជាព្រឹត្តិការណ៍ដ៏ស្មុគស្មាញដែលធ្វើឲ្យ
សហគមន៍អន្តរជាតិព្រួយបារម្ភថែមទៀត។ អ.ស.ប. ផ្តើមឡើងជំរុញការសន្ទនា
ជាមួយព្យុងយ៉ាង។ ក្នុងពេលនោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី
Park Geun Hye បានចាត់ទុកថា៖ ទង្វើបង្ហោះបាញ់ផ្កាយរណបរបស់កូរ៉េខាង
ជើងមិនអាចយល់ព្រមបានឡើយហើយក្រសួងការពារជាតិសន្យានឹងបាញ់
ទម្លាក់រាល់កាំជ្រួចរំលោភលើបូរណភាពជាតិ៕