អ.ស.ប. ថ្កោលទោសបណ្ដាការវាយប្រហារទៅលើមន្ទីពេទ្យនៅស៊ីរីគឺឧក្រិដ្ឋកម្មសង្គ្រាម


អ.ស.ប. ថ្កោលទោសបណ្ដាការវាយប្រហារទៅលើមន្ទីពេទ្យនៅស៊ីរីគឺឧក្រិដ្ឋកម្មសង្គ្រាម - ảnh 1
អ.ស.ប. ថ្កោលទោសបណ្ដាការវាយប្រហារទៅលើមន្ទីពេទ្យនៅស៊ីរីគឺឧក្រិដ្ឋកម្មសង្គ្រាម (VNA)

(VOVworld) – នាថ្ងៃទី ២៨ កញ្ញា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon
បានថ្កោលទោសយ៉ាងខ្លាំងក្លាបណ្ដាការវាយប្រហារទៅលើមន្ទីពេទ្យធំៗនៅទីក្រុង
 Aleppo ស៊ីរី ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ២ នាក់ស្លាប់។ ថ្លែងមតិ
នៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. លោក Ban Ki-moon បានរំលឹកឡើង វិញច្បាប់
អន្តរជាតិស្តីពីកិច្ចការពារបុគ្គលិក មូលដ្ឋាន និងមធ្យោបាយសុខាភិបាល ក៏
ដូចជាអ្នកជំងឺនិងអ្នករងរបួសមិនរើសអើងជនស៊ីវិលឬទាហានឡើយ។
 បណ្ដាការវាយប្រហារមានគំនិតទៅលើមន្ទីពេទ្យនេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម
 ដែលរារាំងមនុស្សម្នាទាក់ទងជាមួយសេវ៉ាកម្មសុខាភិបាលចាំបាច់គឺការ
រំលោភទៅលើច្បាប់មនុសាស្ត្រអន្តរជាតិ។ លោកក៏បានដាស់តឿនសហគមន៍
អន្តរជាតិរួមដៃធ្វើសកម្ម ភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ