អ.ស.ប. និង EU អំពាវនាវឲ្យចរចានយោបាយសំដៅបញ្ឃប់ជំលោះនៅស៊ីរី
(VOVWORLD) - ភាគីទាក់ទិននានាគប្បីដំណើរការចរចានយោបាយសំដៅបញ្ឈប់យ៉ាងឆាប់ៗ ជំលោះដែលអូសបន្លាយក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅនៅស៊ីរី ដោយសារ ជ័យ ជំនះថ្មីៗបំផុតលើដីគោករបស់រដ្ឋាភិបាលស៊ីរីនិងកំលាំងសម្ព័ន្ធមិត្តមិនទាន់នាំមក នូវខឿនសន្តិភាពសំរាប់ប្រទេសនេះនៅឡើយ។
អ.ស.ប. និង EU អំពាវនាវឲ្យចរចានយោបាយសំដៅបញ្ឃប់ជំលោះនៅស៊ីរី |
ភាគីទាក់ទិននានាគប្បីដំណើរការចរចានយោបាយសំដៅបញ្ឈប់យ៉ាងឆាប់ៗ ជំលោះដែលអូសបន្លាយក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅនៅស៊ីរី ដោយសារ ជ័យ ជំនះថ្មីៗបំផុតលើដីគោករបស់រដ្ឋាភិបាលស៊ីរីនិងកំលាំងសម្ព័ន្ធមិត្តមិនទាន់នាំមក នូវខឿនសន្តិភាពសំរាប់ប្រទេសនេះនៅឡើយ។ នេះជាការអំពាវនាវរបស់ បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហាស៊ីរី លោក Staffan de Mitsura បាននាំចេញនាថ្ងៃទី ២៤ មេសា នៅសន្និសីទបណ្ដាអ្នកហិរញ្ញប្បទាន អន្តរជាតិសំរាប់ស៊ីរីដែលសហភាពអឺរ៉ុបធ្វើអធិបតីនៅរដ្ឋធានី Brussels របស់ បែលហ្ស៊ីក។ ថ្លែងមតិនៅសន្និសីទកាសែតរួម តំណាងជាន់ខ្ពស់ EU ទទួល បន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស លោកស្រី Federica Mogherini បានផ្តោតទៅលើ «ភាពចាំបាច់នៃការវិលត្រឡប់មកដំណើរការនយោបាយក្រោមការគាំពាររបស់ អ.ស.ប. ដើម្បីចាប់ផ្តើមការចរចានយោបាយជាក់ស្តែងដែលអាចជាដំណោះស្រាយតែមួយគត់សំរាប់ស៊ីរី»។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា៖ លោកចង់ដកទ័ពចេញពីស៊ីរី៕