អ.ស.ប. និងរុស្ស៊ីស្វែងរកបទឈប់បាញ់សំរាប់បញ្ហាមនុស្សធម៌នៅទីក្រុង Aleppo
|
អ.ស.ប. និងរុស្ស៊ីស្វែងរកបទឈប់បាញ់សំរាប់បញ្ហាមនុស្សធម៌នៅទីក្រុង Aleppo (VNA) |
(VOVworld) – នាថ្ងៃទី ១១ សីហា អ.ស.ប. បានឲ្យដងឹថា៖ ស្ថាប័ននេះកំពុង
ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តធ្វើការចរចារជាមួយរុស្ស៊ីអំពីវិធានការ
ណ៍ឈប់ បាញ់មួយដើម្បីបំរើសកម្មភាពមនុស្សធម៌ក្នុងការប្រយុទ្ធនៅទីក្រុង
Aleppo របស់ ស៊ីរី ព្រមទាំង ព្រមានថា៖ ពេលវេលាផ្តល់ជំនួយមនុស្សធម៌
សំរាប់ប្រជាពលរដ្ឋ ២ លាននាក់ដែលកំពុងជាប់គាំងនៅទីក្រុងនេះកំពុង
អសសុពលភាព។ មុននោះ នាថ្ងៃទី ១០ សីហា រុស្ស៊ីបានផ្តើមឡើងអនុវត្តបទ
ឈប់បាញ់ដែលអូស បន្លាយក្នុងរយៈពេល ៣ ម៉ោង ជារៀងរាល់ថ្ងៃ នៅ
ទីក្រុង Aleppo ចាប់ពីថ្ងៃទី ១១ សីហា ដើម្បីអនុញ្ញាតិឲ្យបណ្ដាក្រុមមនុស្សធម៌
ចូលទីក្រុងនេះប្រកបដោយសុវត្ថិ ភាព។ ប៉ុន្តែ បេសកជនពិសេសរបស់
អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Staffan de Mitsura បានចាត់
ទុកថា៖ ការផ្តើមគំនិតរបស់រុស្ស៊ីគឺមិនគ្រាប់គ្រាន់ទេ ។ ក្នុងពេលនោះ
ទីប្រឹក្សាមនុស្សធម៌របស់ អ.ស.ប. លោក Jan Egeland បានអំពាវនាវ
ត្រូវមានបទឈប់បាញ់ក្នុងរយៈពេល ៤៨ ម៉ោងដើម្បីធានាឲ្យបណ្ដា
សកម្មភាពជួយសង្គ្រោះមនុស្សធម៌៕