អ.ស.ប. និងអ៊ីរ៉ង់លើកកំពស់វិធានការនយោបាយសំរាប់វិបត្តិនៅស៊ីរី
|
អ.ស.ប. និងអ៊ីរ៉ង់លើកកំពស់វិធានការនយោបាយសំរាប់វិបត្តិនៅស៊ីរីn (Image: VNA) |
(VOVworld) – អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahain
និងបេសកជនពិសេសរបស់ អ.ស.ប. ទទួលបន្ទុកបញ្ហាស៊ីរី លោក Staffan
Domigo de Mitsura សុទ្ធតែសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការស្វែងរកវិធាន
ការនយោបាយសំរាប់វិបត្តិនៅស៊ីរី។ នាថ្ងៃទី ២២ កក្កដា ក្នុងជំនួបនៅរដ្ឋធានី
Tehran អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Amir Abdollahain បានវាយតំលៃ
ខ្ពស់ចំពោះការខំប្រឹងប្រែងរបស់បេសកជនពិសេស អ.ស.ប. ក្នុងការស្វែង
រកវិធានការនយោបាយសំរាប់បញ្ហានៅស៊ីរី ព្រមទាំង អះអាងនូវគោលជំហរ
គាំទ្ររដ្ឋាភិបាលនិងជនជាតិស៊ីរីរបស់អ៊ីរ៉ង់ផងដែរ។ លោក Domigo de Mitsura
ក៏បានចាត់ទុកដែរថា៖ វិធាន ការយោធាមិននាំមកផលប្រយោជន៍ណាមួយ
ឡើយ ហើយសង្កត់ធ្ងន់ទៅលើដំណោះស្រាយនយោបាយ សំរាប់វិបត្តិនៅស៊ីរី៕