អ.ស.ប. បញ្ឈប់ជាបណ្តោះអាសន្នសកម្មភាពផ្តល់ជំនួយមនុស្សធម៌នៅស៊ីរី
|
អ.ស.ប. បញ្ឈប់ជាបណ្តោះអាសន្នសកម្មភាពផ្តល់ជំនួយមនុស្សធម៌នៅស៊ីរី (VNA) |
(VOVworld) – អ.ស.ប. បានប្រកាសបញ្ឈប់ជាបណ្តោះអាសន្នរាល់សកម្មភាព
ផ្តល់ជំនួយមនុស្សធម៌នៅស៊ីរីបន្ទាប់ពីកើតមានឡើងការវាយប្រហារតាមផ្លូវ
អាកាសតម្រង់ទៅលើក្រុមរថយន្តដឹកជញ្ជូនទំនិញឧបត្ថម្ភជិតនឹងទីក្រុង
Aleppo ដែលធ្វើឲ្យបុគ្គលិកមួយរូបរបស់អង្គការកាកបាទក្រហមអន្តរជាតិ
និងជនស៊ីវិល ជាច្រើននាក់ត្រូវស្លាប់។ នាថ្ងៃទី ២០ កញ្ញាថ្លែងមតិជាមួយ
មជ្ឈដ្ឋានសារព័ត៌មាន នៅទីក្រុង Geneva ស្វីស អ្នកនាំពាក្យស្ថាប័នគ្រប់
គ្រងបណ្ហាមនុស្សធម៌របស់ អ.ស.ប. លោក Jens Laerke បានលើកច្បាស់ថា៖
រាល់សកម្មភាពជួយឧបត្ថម្ភ ផ្សេងៗទៀតនៅស៊ីរីនឹងត្រូវបានផ្អាក់ដោយ
សារមូលហេតុសន្តិសុខ។ ប៉ុន្តែ បណ្ដា ការវាយប្រហារតាមផ្លូវអាកាសនៅ
កើតមានឡើងដោយមិនអើពើដល់សំណើរឈប់បាញ់របស់ អ.ស.ប. ដែល
រារាំងដល់ការងារផ្តល់ជំនួយសំរាប់ប្រជាពលរដ្ឋស៊ីរី៕