អ.ស.ប. បានអំពាវនាវប្រមូលចំនួនថវិការ ១៣ ពាន់លានដុល្លាអាមេរិកសំរាប់ការជួយសង្គ្រោះមុស្សធម៌
|
អ.ស.ប. បានអំពាវនាវប្រមូលចំនួនថវិការ ១៣ ពាន់លាន ដុល្លា អាមេរិកសំរាប់ការជួយសង្គ្រោះមុស្សធម៌ក្នុងឆ្នាំ ២០១៤។ (Image: Vietnam+) |
(VOVworld) – អ.ស.ប. បានអំពាវនាវប្រមូលចំនួនថវិការ ១៣ ពាន់លាន ដុល្លា អាមេរិកសំរាប់ការជួយសង្គ្រោះមុស្សធម៌ក្នុងឆ្នាំ ២០១៤។ តាមនោះ ចំនួនថវិការ
ពាក់កណ្ដាលពោលខាងលើនឹងត្រូវបានប្រើប្រាស់ក្នុងការដោះស្រាយវិបត្តិ
មនុស្សធម៌នៅស៊ីរី។ អគ្គលេខាធិការរងទទួលបន្ទុកសកម្មភាពមនុស្សធម៌និង
ជំនួយជាបន្ទាន់នៃ អ.ស.ប. លោកស្រី Valerie Amos បានឲ្យដឹងថា៖ ស្ថានភាព
ផ្តល់ជំនួយ មនុស្សធម៌នៅស៊ីរីនាឆ្នាំ ២០១៤ នឹងជួបការលំបាកជាច្រើនដោយ
សារបរិមាណជនភៀសខ្លួនស៊ីរីនឹងកើនយ៉ាងខ្លាំង។ ក្រៅពីនោះ គ្រោះធម្មជាតិ
នៅហ្វិលីពីននិងសង្គ្រាមស៊ីវិលនៅសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាលក៏ជាភារកិច្ច
ដ៏ធ្ងន់ធ្ងរសំរាប់អង្គការផ្តល់ជំនួយមនុស្សធម៌ផងដែរ។ អ.ស.ប. ក៏បានសង្កត់ធ្ងន់
ទៅលើការងារជួយសង្គ្រោះមនុស្សធម៌សំរាប់ប្រជាជននៅបណ្ដាប្រទេសដែល
រងឥទ្ធិពលដ៏ធ្ងន់ ធ្ងរដោយវិបត្តិ៕