អ.ស.ប. ផ្តល់ចំនួនប្រាក់ ៥០ លានដុល្លាអាមេរិកដើម្បីទប់ទល់នឹងអាសន្នរោគ Ebola


អ.ស.ប. ផ្តល់ចំនួនប្រាក់ ៥០ លានដុល្លាអាមេរិកដើម្បីទប់ទល់នឹងអាសន្នរោគ Ebola  - ảnh 1
អ.ស.ប. ផ្តល់ចំនួនប្រាក់ ៥០ លានដុល្លាអាមេរិកដើម្បីទប់ទល់នឹងអាសន្នរោគ Ebola (Image: VNA)

(VOVworld) – នាថ្ងៃទី ៧ តុលា គណៈកម្មាធិការទទួលបន្ទុកបណ្ដាបញ្ហារដ្ឋបាលនិង
ថវិការរបស់ អ.ស.ប. (គណៈកម្មាធិការទី ៥ ) បានអនុម័តលើសេចក្តីសម្រេចចិត្តអំពី ការផ្តល់ចំនួនប្រាក់ ៥០ លាន ដុល្លាអាមេរិកសំរាប់បេសកម្មពិសេសទប់ទល់ជាបន្ទាន់
នឹងអាសន្នរោគ Ebola របស់ អ.ស.ប. (UNMEER) ដែលទើបនឹងត្រូវបានបង្កើត និង​ ខុទ្ទកាល័យបេសកជនពិសេសអំពី Ebola។ ប្រធានមហាសន្និបាត អ.ស.ប. លោក
Sam Kutesa បានចាត់ទុកថា៖ ការបង្កើត UNMEER គឺជាជំហានដំបូងក្នុងការខំប្រឹង ប្រែងជាសកលសំដៅទប់ទល់នឹងការរីករាលដាលរបស់អាសន្នរោគ Ebola។ នាបច្ចុប្បន្នបណ្ដាអង្គភាពរបស់ UNMEER ត្រូវបានដាក់ពង្រាយទៅកាន់ទីស្នាក់ការ
របស់ក្រុមបេសកម្មពិសេសនៅទីក្រុង Accra ប្រទេស Ghana និងទៅកាន់ខុទ្ទកាល័យ
នៅ Guinea Liberia និង Sierra Leone ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ