អ.ស.ប ព្រមានដល់ពិភពលោកស្តីពីការ«ដើរខុសទិស»នឹងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
(VOVWORLD) - ពិភពលោកកំពុង «ដើរខុសទិស» នឹងគោលដៅក្នុងការកាត់បន្ថយកំរិតនៃការកើនឡើងសីតុណ្ហភាពនៅលើសកលលោក។ នេះគឺជាសារលិខិតមួយដ៏ខ្លាំងក្លាស្តីពីការទប់ទល់នឹងបំរែបំរួលអាកាសធាតុ ដែលអគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានផ្តល់នៅពេលដែលលោកមកដល់ប្រទេសនូវែលសេឡង់ នាថ្ងៃទី ១២ ខែឧសភា ដើម្បីចាប់ផ្តើមបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៊ីហ្វិក។
អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres |
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់លោក Jacinda Ardern នៅទីក្រុង Auckland នោះ លោក Antonio Guterres បានអះអាងយ៉ាងច្បាស់ថា ពិភពលោកកំពុង «ដើរខុសទិស» នឹងគោលដៅដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ ដើម្បីកាត់បន្ថយការកើនឡើងនៃសីតុណ្ហភាពនៅទូទាំងសកលលោក ក្រោមនៅកម្រិត ១,៥ អង្សាសេ បើប្រៀបធៀបនឹងសម័យកាលនៃឧស្សាហកម្មកាលពីមុន។ លោក Antonio Guterres បានបន្តទៀតថាប្រទេសកោះតូចៗពិតជាកំពុងស្ថិតនៅក្នុងបញ្ហានេះ ហើយនឹងទទួលរងផលវិបាកយ៉ាងធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុ ខណៈពេលដែលការខំប្រឹងប្រែងខាងនយោបាយរបស់សហគមន៍អន្តរជាតិកាន់តែអ័ព្ទអួរពីមួយថ្ងៃទៅមួយថ្ងៃនោះឡើយ។ រីឯខ្លួវវិញ លោក Jacinda Ardern បានឲ្យដឹងថាការប្រែប្រួលអាកាសធាតុគឺជាបញ្ហាសាកល្បងធំបំផុត ដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខផងដែរ៕