អ.ស.ប. ព្រួយបារម្មណ៍អំពីស្ថានភាពមនុស្សធម៌និងសេដ្ឋកិច្ចនៅតំបន់ Gaza

(VOVWORLD) - ថ្លែងមតិនៅកិច្ចប្រជុំរបស់គណៈកម្មាធិការអនុវត្តសិទ្ធិមិនអាច បដិសេធរបស់ជនប៉ាឡេស្ទីន នាថ្ងៃទី ៥ កុម្ភៈ នៅទីក្រុង New York អគ្គលេខាធិ ការ អ.ស.ប. លោក Anotonio Guterres  បានសម្តែងនូវការព្រួយបារម្មណ៍អំពីស្ថានភាពមនុស្សធម៌និងសេដ្ឋកិច្ចនៅតំបន់ Gaza ព្រមទាំង អំពាវនាវបន្តខំប្រឹងប្រែងឆ្ពោះទៅវិធានការរដ្ឋចំនួន ២ សំរាប់ជំលោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ 
អ.ស.ប. ព្រួយបារម្មណ៍អំពីស្ថានភាពមនុស្សធម៌និងសេដ្ឋកិច្ចនៅតំបន់ Gaza  - ảnh 1 អ.ស.ប. ព្រួយបារម្មណ៍អំពីស្ថានភាពមនុស្សធម៌និងសេដ្ឋកិច្ចនៅតំបន់ Gaza 

(VOVworld) – ថ្លែងមតិនៅកិច្ចប្រជុំរបស់គណៈកម្មាធិការអនុវត្តសិទ្ធិមិនអាច បដិសេធរបស់ជនប៉ាឡេស្ទីន នាថ្ងៃទី ៥ កុម្ភៈ នៅទីក្រុង New York អគ្គលេខាធិ ការ អ.ស.ប. លោក Anotonio Guterres  បានសម្តែងនូវការព្រួយបារម្មណ៍អំពីស្ថានភាពមនុស្សធម៌និងសេដ្ឋកិច្ចនៅតំបន់ Gaza ព្រមទាំង អំពាវនាវបន្តខំប្រឹងប្រែងឆ្ពោះទៅវិធានការរដ្ឋចំនួន ២ សំរាប់ជំលោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ លោក  Guterres  បានឲ្យដឹងថា៖ ស្ថានភាពមនុស្សធម៌និងសេដ្ឋកិច្ចនៅតំបន់ Gaza ធ្ងន់ធ្ងរក្នុងពេលដែលជារៀងរាល់ថ្ងៃជនប៉ាឡេស្ទីនចំនួន ២ លាននាក់កំពុងរស់នៅក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធរលំបាក់ការខ្វះខាតអាគ្គិសនីនិងសេវាកម្មសារវ័ន្តស្ថានភាពបាត់បង់អាជិពនិងខឿនសេដ្ឋកិច្ចជាប់គាំង។ លោក Guterres ក៏បាននាំចេញសេចក្តីព្រមានថា៖ បំរ៉ែបំរួលថ្មីៗនេះនៅមជ្ឈឹមបូព៌ារអាចបង្កើតឡើង «ស្ថានភាពរដ្ឋមួយដែលមិនអាចផ្លាស់ប្តូរបានឡើយ» នៅតំបន់នេះដែលបំផ្លាញចោលវិធានការណ៍ «រដ្ឋ ២» សំរាប់ជំលោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។ លោកបានអះអាងទៀតថា៖ វិធានការរដ្ឋចំនួន ២ ជាដំណោះ ស្រាយតែមួយគត់សំដៅទទួលបានសិទ្ធិដែលមិនអាចបដិសេធបានឡើយរបស់ ជនប៉ាឡេស្ទីន ហើយនិងជាវិធានការនិរន្តរភាពសំរាប់ជំលោះនេះ។ ការដែល អ៊ីស្រាអែលកសាងទីប្រជុំជននៅតំបន់ទន្ទ្រានកាន់កាប់របស់ប៉ាឡេស្ទីន អំពើ ហឹង្សានិងវិបត្តិមនុស្សធម៌នៅតំបន់ Gaza កំពុងរារាំងយថាទស្សន៍ទទួលបាន ខឿនសន្តិភាពយូរអង្វែងសំរាប់តំបន់នេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ