អ.ស.ប.៖ មិនទាន់មានដំណោះស្រាយយោធាសំរាប់វិបត្តិនៅស៊ីរីនៅឡើយ


អ.ស.ប.៖ មិនទាន់មានដំណោះស្រាយយោធាសំរាប់វិបត្តិនៅស៊ីរីនៅឡើយ - ảnh 1
អ.ស.ប.៖ មិនទាន់មានដំណោះស្រាយយោធាសំរាប់វិបត្តិនៅស៊ីរីនៅឡើយ (VNA)

(VOVworld) – ស្វាគមន៍ការចូលជាធរមាននៃបទឈប់បាញ់ដោយ​ឯកតោភាគី
ដែលរុស្ស៊ីបានផ្តើមឡើងនៅទីក្រុង Aleppo ប៉ែកខាងជើងស៊ីរី នាថ្ងៃទី ២០ តុលា
អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានអះអាងថា៖ មិនទាន់មាន
ដំណោះស្រាយយោធាណាមួយចំពោះវិបត្តិនៅប្រទេសមជ្ឈឹមបូព៌ារនេះឡើយ។
 ថ្លែងមតិនៅមហាសន្និបាត អ.ស.ប. អគ្គលេខាធិការ Ban Ki-moon បានសម្តែង
 ការសោកស្តាយក្នុងពេលដែលក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានមិនអាច
សម្រេចបានភារកិច្ចរក្សាសន្តិភាពនិងសន្តិសុខនៅស៊ីរី ព្រមទាំង អំពាវនាវឲ្យ
មហាសន្និបាត អ.ស.ប. រៀបចំកិច្ចប្រជុំពិសេសអំពីស៊ីរី។ លោក Ban Ki-moon
ក៏បានឲ្យដឹងថា៖ បទឈប់បាញ់មនុស្សធម៌មួយនឹងបើកចេញឱកាសសំរាប់
សកម្មភាពសុខាភិបាលរបស់ អ.ស.ប. នៅទីក្រុង Aleppo។ លោកបានផ្តោត
សំខាន់ទៅលើការខ្វះខាត់ស្បៀងអាហារដ៏ធ្ងន់ធ្ងរនៅប៉ែកខាងកើតទីក្រុង
ពោលខាងលើដែលក្រុមជំនួយមនុស្សធម៌របស់អង្គការនេះមិនអាចទៅដល់
តាំងពីខែកក្កដាកន្លងទៅ។ សេចក្តីប្រកាសរបស់លោក Ban Ki-moon ត្រូវ
បាននាំចេញបន្ទាប់ពីកងទ័ពស៊ីរីនាថ្ងៃដដែលបានប្រកាសបទឈប់បាញ់
ដោយឯកតោភាគីមួយ។ ប្រការនេះបាន បង្កលក្ខណៈសំរាប់ប្រជាពលរដ្ឋ
ដែលកំពុងជាប់គាំងនៅប៉ែកខាងកើតទីក្រុង Aleppo ចាកចេញពីតំបន់
គ្រោះថ្នាក់ហើយធានា បានជនប្រដាប់អាវុធប៉ះបោរ ដកចេញពីទីក្រុងនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ