អ.ស.ប លើកកំពស់តួនាទីរបស់ G77 ក្នុងបណ្ដាបញ្ហាអន្តរជាតិ
(VOVWORLD) -នាថ្ងៃទី ១២ មករា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអបអរសាទរចំពោះតួនាទីរបស់ G77 ក្នុងការជំរុញលទ្ធិពហុភាគីនិយម ការអភិវឌ្ឍន៍ និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។
អ.ស.ប លើកកំពស់តួនាទីរបស់ G77 ក្នុងបណ្ដាបញ្ហាអន្តរជាតិ |
នាថ្ងៃទី ១២ មករា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអបអរសាទរចំពោះតួនាទីរបស់ G77 ក្នុងការជំរុញលទ្ធិពហុភាគីនិយម ការអភិវឌ្ឍន៍ និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ថ្លែងមតិនៅក្នុងពិធីអេក្វាឌ័រ ស្ដីពីការប្រគល់មុខងារជាប្រធានឲ្យអេហ្ស៊ីបនោះ លោក Antonio Guterres បានអះអាងថាអង្គការនេះបានក្លាយទៅជាសសរទ្រូងសំខាន់ៗក្នុងកិច្ចការពារ លទ្ធិពហុភាគីនិយម ក៏ដូចជាធានាថាការអភិវឌ្ឍន៍នៅតែជាសកម្មភាពស្នូលរបស់ អង្គការសហប្រជាជាតិ។ ខឿនសេដ្ឋកិច្ចធំបំផុតទាំងពីរក្នុងក្រុម G77 គឺ ចិននិងឥណ្ឌាបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងនាំមុខគេក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុផងដែរ៕