អ.ស.ប. លើកច្បាស់នូវការសាកល្បងធំៗចំពោះការកាត់បន្ថយភាពក្រីក្រនៅអាហ្វិ្រក

(VOVWORLD) - នាពេលថ្មីៗនេះ អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានសង្កត់ធ្ងន់ថា៖ ជំលោះនិងបំរ៉ែបំរួលអាកាសធាតុជាបណ្ដាមូលហេតុស្នូលដែលធ្វើ ឲ្យអាត្រាជនក្រីក្រនៅអាហ្វ្រិកខ្ពស់បំផុតលើពិភពលោក។ 
អ.ស.ប. លើកច្បាស់នូវការសាកល្បងធំៗចំពោះការកាត់បន្ថយភាពក្រីក្រនៅអាហ្វិ្រក - ảnh 1 អ.ស.ប. លើកច្បាស់នូវការសាកល្បងធំៗចំពោះការកាត់បន្ថយភាពក្រីក្រនៅអាហ្វិ្រក

(VOVworld) – នាពេលថ្មីៗនេះ អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានសង្កត់ធ្ងន់ថា៖ ជំលោះនិងបំរ៉ែបំរួលអាកាសធាតុជាបណ្ដាមូលហេតុស្នូលដែលធ្វើ ឲ្យអាត្រាជនក្រីក្រនៅអាហ្វ្រិកខ្ពស់បំផុតលើពិភពលោក។ ថ្លែងមតិនៅព្រឹត្តិការណ៍ជាន់ខ្ពស់ស្តីអំពីការកាត់បន្ថយភាពក្រីក្រនៅអាហ្វិ្រកនៅខាងក្រៅសន្និសីទកំពូលនៃសហភាពអាហ្វ្រិក (AU) លើកទី ៣០ នៅ Ethiopia  លោក Guterres បានអះអាងនូវភាពចាំបាច់បញ្ចប់ជំលោះនិងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុដើម្បីអាចកាត់បន្ថយភាពក្រីក្រ។ លោក Guterres បានដាស់តឿនរដ្ឋាភិបាលបណ្ដាប្រទេសអាហ្វិ្រក AU និង អ.ស.ប. គប្បីជំរុញយ៉ាងខ្លាំងកិច្ចសន្យាជំរុញសន្តិភាពនិងសិទ្ធិមនុស្សក្នុងការខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ។ ក្រៅពីនោះ អគ្គលេខាធិការ អ.ស.ប. ក៏បានរំលឹកអំពីវិធានការស្រេចទៅនឹងបំរ៉ែបំរួលអាកាសធាតុដូចផ្នែកមួយដែលមិនអាចខ្វះបានឡើយក្នុងការកាត់បន្ថយភាពក្រីក្រ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ