|
ទិវាយុវជនអន្តរជាតិ (ថ្ងៃទី ១២ សីហា) (Image: Vietnamplus) |
(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាយុវជនអន្តរជាតិ (ថ្ងៃទី ១២
សីហា) អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានផ្ញើសារមួយក្នុងសិក្ខា
សាលា “អាណិកជនវ័ក្មេងនៅឯបរទេសនិងដំណើរអភិវឌ្ឍន៍” ដែលបានរៀបចំ
ឡើងនៅទីក្រុង New York អាមេរិក។ ក្នុងសារពោលខាងលើ លោក Ban Ki-moon បានសង្កត់ធ្ងន់ពិសេសដល់ការរួមវិភាគទានដ៏ធំធេងរបស់អាណិកជនវ័យក្មេងនៅ
ឯបរទេសចំពោះដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌សង្គម មិនត្រឹមតែ សំរាប់ស្រុក
ទេសរបស់ខ្លួន ប៉ុណ្ណោះទេ ថែមទាំង ប្រទេសស្នាក់នៅរបស់គេ ទៀតផង។ លោក
Ban Ki-moon បានឲ្យដឹងទៀតថា៖ គេភាគច្រើនបានរួម ចំណែកបទពិសោធន៍ ការ
ផ្តើមគំនិត ការរីកចំរើនខាងវិទ្យាសាស្ត្របច្ចេកវិទ្យា ក៏ដូចជា កញ្ចប់ហិរញ្ញវត្ថុធំៗ ក្នុងជីវភាពរស់នៅនិងការងារធ្វើ ដើម្បី កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ក៏ក្នុង
ឱកាសនេះដែរ អគ្គលេខាធិការ អ.ស.ប. បានអំពាវនាវឲ្យបណ្ដាប្រទេសនិង
សហគមន៍អន្តរជាតិរួមគ្នាយកចិត្តទុកដាក់និងជួយឧបត្ថម្ភអាណិកជនវ័ក្មេងនៅ
ឯបរទេសស្ថិរភាពជីវភាពរស់នៅនិងអភិវឌ្ឍន៍រួមគ្នា៕