អ.ស.ប សង្កត់ធ្ងន់លើតួនាទីនៃកិច្ចសហប្រតិបត្តិការរុស្ស៊ី - អាមេរិកនៅក្នុងបញ្ហាប្រទេសស៊ីរី
(VOVWORLD) - នាថ្ងៃទី ២៧ ខែមិថុនា បេសកជនពិសេសអង្គការសហប្រជាជាតិលោក Geir Pedersen បានឲ្យដឹងថា លោកនឹងទៅបំណេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែកក្កដា ដើម្បីពិភាក្សាអំពីស្ថេរភាពនយោបាយនៅ ប្រទេសស៊ីរី។
បេសកជនពិសេសអង្គការសហប្រជាជាតិលោក Geir Pedersen |
ថ្លែងនៅក្នុងជំនួបពិគ្រោះយោបល់មួយស្តីពីបញ្ហាប្រទេសស៊ីរីនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Pedersen បានមានប្រសាសន៍ថាទាំងប្រទេសទួរគីនិងរុស្ស៊ីបានអះអាងសារជាថ្មីម្តងទៀតនូវការសន្យាចំពោះអនុស្សារណៈនៃការយោគយល់គ្នានាខែកញ្ញាឆ្នាំ ២០១៨។ លោកក៏បន្តទៀតថាលោកបានដាស់តឿនប្រទេសទាំងពីរបង្ហាញការប្តេជ្ញាយ៉ាងច្បាស់លាស់ក្នុងស្ថានភាពជាក់ស្តែងនិងស្ថិរភាពនៅប្រទេសស៊ីរីជាភ្លាមៗ។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការរុស្ស៊ី - អាមេរិកលើបញ្ហាស៊ីរី លោក Pedersen បានវាយតម្លៃថា ភាគីទាំងពីរអាចធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសន្ទនានៅកម្រិតខ្ពស់បំផុត ដោយផ្អែកលើលទ្ធផលវិជ្ជមានពីការចរចានាពេលថ្មីៗនេះ។ ពីព្រោះកិច្ចសហប្រតិបត្តិការរុស្ស៊ី - អាមេរិកគឺជាកត្តាសំខាន់បំផុតសម្រាប់ការសម្របសម្រួលអន្តរជាតិណាមួយនៅក្នុងការដោះស្រាយវិបត្តិស៊ីរីផងដែរ៕