អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តសស្តីពីបទដាក់ទណ្ឌកម្មចំពោះសាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
(VOVworld) – នាថ្ងៃទី ២៣ មករា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានអនុម័តលើ សេចក្តីសម្រេចចិត្តសស្តីពីការបើកទូលាយបទដាក់ទណ្ឌកម្មចំពោះសាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.ប.ក.) ដែលទាក់ទិនដល់ការបាញ់ បង្ហោះផ្សាយរណប់របស់ប្រទេសនេះ នាខែ ធ្នូ ឆ្នាំ ២០១២។ សេចក្តីសម្រេចចិត្ត ពោលខាងលើត្រូវបានអនុម័ត បន្ទាប់ពី បណ្ដាជំនួបចរចាររវាងអាមេរិកនិងចិន ដែលអូសបន្លាយក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមក។ អាមេរិកបានដាក់ជូន
រាល់វិធានការណ៍ម៉ឹងម៉ាត់ប្រឆាំងជំទាស់ព្យុងយ៉ាង ប៉ុន្តែ ចិនបានបដិសេធយ៉ាង
ខ្លាំងក្លា ។ នាដើមសប្តាហ៍នេះ ចិនបានឲ្យដឹងថា៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ត្រូវអនុម័តលើសេចក្តីសម្រេចចិត្តឲ្យបានម៉តចត់អំពី ស.ប.ប.ក. ដើម្បីធានា
ស្ថិរភាពក្នុងតំបន់។ រុស្ស៊ីក៏បានសម្តែងនូវទស្សនៈរបស់ខ្លួនថា៖ ការបាញ់បង្ហោះ
ផ្កាយរណបរបស់ ស.ប.ប.ក. បានរំលោពទៅលើសេចក្តីសម្រេចចិត្តមួយនៃក្រុម
ប្រឹក្សា សន្តិសុខ អ.ស.ប.៕
|
ការបាញ់ បង្ហោះផ្សាយរណប់របស់ប្រទេសនេះ នាខែ ធ្នូ ឆ្នាំ ២០១២។ (Image: Internet) |