អ.ស.ប. អំពាវនាវកសាងបរិយាកាសទីក្រុងស្និទ្ធស្នាលជាមួយជនចាស់ជរា
|
អ.ស.ប. អំពាវនាវកសាងបរិយាកាសទីក្រុងស្និទ្ធស្នាលជាមួយជនចាស់ជរា (Image: VNA) |
(VOVworld) - នាថ្ងៃទី ១ តុលា ប្រទេសជាច្រើនលើពិភពលោកបាន
រៀបចំពិធីរំលឹកខួបទិវាជនចាស់ជរាក្រោមប្រធានបទ “និរន្តភាពនិង
អាយុក្នុងបរិយាកាសទីក្រុង” សំដៅប្រមូលផ្តុំទៅលើការខំប្រឹងប្រែង
ធ្វើឲ្យជីវភាពរស់នៅក្នុង ទីក្រុងធំៗមានភាពងាយស្រួលនិងស្និទ្ធស្នាល
ថែមទៀតជាមយជនចាស់ជរា។ ក្រៅពីនោះ អ.ស.ប. ក៏បានសង្កត់ធ្ងន់
ទៅលើឥទ្ធិពលរបស់ជនចាស់ជរាទៅលើបរិយាកាស នគរថ្មី។ ក្នុងសារ
រំលឹកខួបទិវានេះ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បាន
សង្កត់ធ្ងន់ថា៖ ជនចាស់ជរាគឺជាទ្រព្យសម្បត្តិ្តដ៏ធំធេងរបស់សង្គមនិង
រួមវិភាគទានច្រើនសំរាប់ការអភិវឌ្ឍន៍ពិភពលោក។ តាមការព្យករណ៍
ដល់ឆ្នាំ ២០៥០ ចំនួនជនចាស់ជរានៅទីក្រុងលើពិភពលោកនឹងកើន
ឡើងដល់ ៩០០ លាននាក់ស្មើនឹង ១/៤ ចំនួនប្រជជនរស់នៅទីក្រុង
នៅតាមបណ្ដា ប្រទេសកំពុងអភិវដ្ឍន៍៕