អ.ស.ប. អំពាវនាវបទឈប់បាញ់មនុស្សធម៌នៅស៊ីរី
(VOVWORLD) - នាថ្ងៃទី ១ មិនា បណ្ដាមន្ត្រី អ.ស.ប. បានចាត់ទុកថា៖ បទឈប់ បាញ់មនុស្សធម៌រយៈ ៥ ម៉ោងប្រចាំថ្ងៃនៅតំបន់ Ghouta ខាងកើត ជាយទីក្រុង Damascus របស់ស៊ីរី គប្បីត្រូវបានបើកបន្ថែម ដើម្បីបង្កលក្ខណៈដល់ការផ្តល់ទំនិញជួយសង្គ្រោះសំរាប់ប្រជាជននិងជម្លៀសសុខា
ភិបាលហើយត្រូវធានាឲ្យសកម្មភាពនេះមិនទាក់ទិនដល់ការផ្លាស់ប្តូឈ្លើយសឹកទេ។
អ.ស.ប. អំពាវនាវបទឈប់បាញ់មនុស្សធម៌នៅស៊ីរី |
(VOVworld) – នាថ្ងៃទី ១ មិនា បណ្ដាមន្ត្រី អ.ស.ប. បានចាត់ទុកថា៖ បទឈប់ បាញ់មនុស្សធម៌រយៈ ៥ ម៉ោងប្រចាំថ្ងៃនៅតំបន់ Ghouta ខាងកើត ជាយទីក្រុង Damascus របស់ស៊ីរី គប្បីត្រូវបានបើកបន្ថែម ដើម្បីបង្កលក្ខណៈដល់ការផ្តល់ទំនិញជួយសង្គ្រោះសំរាប់ប្រជាជននិងជម្លៀសសុខាភិបាលហើយត្រូវធានាឲ្យសកម្មភាពនេះមិនទាក់ទិនដល់ការផ្លាស់ប្តូឈ្លើយសឹកទេ។ ក្នុងរយៈពេល ១១ ថ្ងៃកន្លងទៅមនុស្សរាប់រយនាក់ត្រូវបានស្លាប់ក្នុងរាល់ការវាយប្រហារដោយគ្រាប់បែកតាមជើងអាកាសទៅលើតំបន់ Ghouta ខាងកើត ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់ភាគីប្រឆាំង។ ចំពោះមុខសភាពការណ៍ពោលខាងលើក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍នៅទីក្រុង Geneva ស្វីស នាថ្ងៃទី ១ មិនា ទីប្រឹក្សារបស់ អ.ស.ប. ទទួលបន្ទុក បញ្ហាមនុស្សធម៌ លោក Jan Egeland បានរិះគន់បណ្ដាអ្នកការទូតនៃប្រទេស ចំនួន ២៣ ដែលចូលរួមកិច្ចប្រជុំលើកនេះ ថា មិនអាចជួយឧប្តម្ភជួរបុគ្គលិកធ្វើការនៅតំបន់ Ghouta ខាងកើត ដែលជាទីកន្លែង មនុស្សចំនួន ៤ សែននាក់កំពុង ជាប់គាំង។ រហូតមកដល់ពេលនេះនៅតែមានក្បួនរថយន្ត១ដឹកជញ្ជូនទំនិញជួយសង្គ្រោះដែលត្រូវបានអនុញ្ញាតិឲ្យទៅកាន់តំបន់នេះនាពាក់កណ្ដាលខែកុម្ភៈកន្លងទៅហើយផ្គង់ផ្គង់ឲ្យមនុស្សចំនួន ៧២០០ នាក់តែប៉ុណ្ណោះ៕