អ.ស.ប អំពាវនាវរុស្ស៊ីនិងអាមេរិកឲ្យមាន“ការចាប់ផ្តើមថ្មី” នាពេលឆាប់ៗ
(VOVWORLD) - នាថ្ងៃទី ២ ខែសីហា អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានសម្តែងនូវការសោកស្តាយចំពោះការដែលសន្ធិសញ្ញាកម្លាំងអាវុធនុយក្លេអ៊ែររយៈចម្ងាយធម្យម (INF) រវាងរុស្ស៊ីនិងអាមេរិកត្រវបានបញ្ចប់ជាផ្លូវការ ព្រមទាំងអំពាវនាវទីក្រុងម៉ូស្គូនិងវ៉ាស៊ីនតោនឲ្យមាន “ ការចាប់ផ្តើមថ្មី” ក៏ដូចជាធ្វើកិច្ចចរចាស្តីពីដំណោះស្រាយគ្រប់គ្រងអាវុធឲ្យបានឆាប់ៗនាពេលខាងមុខនេះផងដែរ។
ទង់ជាតិរុស្ស៊ី (ឆ្វេង) និងទង់ជាតិអាមេរិក (រូបថត៖ TTXVN) |
សេចក្តីប្រកាសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអះអាងថា“នៅក្នុងបរិបទដែលសន្តិសុខអន្តរជាតិកាន់តែជួបឧបសគ្គជាច្រើន ហើយកិច្ចព្រមព្រៀងស្តីពីការរំសាយនិងគ្រប់គ្រងអាវុធ ដែលត្រូវបានបណ្តាប្រទេសចូលរួមសន្យាកាលពីមុននោះ កាន់តែប្រឈមនឹងហានិភ័យនៃការព្យួរសុពលភាពផងដែរ” ។ លោក Guterres បានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីចៀសវាងការវិវត្តន៍អស្ថិរភាព ព្រមទាំងស្វែងរកការស្រុះចិត្តគំនិតគ្នា ដើម្បីទទួលបានទិសដៅថ្មីក្នុងការគ្រប់គ្រងអាវុធអន្តរជាតិផងដែរ៕