អ.ស.ប. អំពាវនាវស្វែងរកវិធានការសំរាប់ជំលោះនៅស៊ីរី
|
អ.ស.ប. អំពាវនាវស្វែងរកវិធានការសំរាប់ជំលោះនៅស៊ីរី (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៣ មិនា អ្នកប្រមុខបណ្ដាអង្គការចំណុះ អ.ស.ប. ដូចជា
មូលនិធិកុម៉ារ អ.ស.ប. (UNICEF) អង្គការសុខភាពពិភពលោក (WHO) ជាដើម បាន ចេញសេចក្តីថ្លែងការរួមដែលសម្តែងការព្រួយបារម្ភចំពោះផលវិបាកដោយជំលោះដ៏ បង្ហូរឈាមនៅស៊ីរីបានបណ្ដាលឡើងឲ្យប្រជាជននៃប្រទេសនេះ ក៏ដូចជា តំបន់មជ្ឈឹម បូព៌ារសន្តិភាពនិងស្ថិរភាពលើពិភពលោក។ សេចក្តីថ្លែងការរួមពោលខាងលើបាន
បញ្ជាក់ថា៖ ជំលោះនាបច្ចុប្បន្នបានអូសបន្លាយក្នុងរយៈពេល ៥ ឆ្នាំ និងគ្មានសញ្ញា
បន្ធូស្រលឡើយ។ គិតដល់ពេលនេះ មនុស្សចំនួន ២ សែន នាក់ត្រូវស្លាប់ក្នុងជំលោះ
នេះនិង បរិមាណជនរងគ្រោះនៅកើនឡើងតទៅទៀត។ មនុស្សរាប់លាននាក់ត្រូវ
ភៀសខ្លួន។ តំណាងនៃបណ្ដាអង្គការរបស់ អ.ស.ប. បានសង្កត់ធ្ងន់ថា៖ ប្រជាជន
ទាំងមូលលើ ពិភពលោកកំពុងអំពាវនាវឲ្យបញ្ចប់ជំលោះដ៏បង្ហូរឈាមនេះនៅ
ស៊ីរីភ្លាមមួយរំពិចតាមរយៈការស្វែងរកវិធានការសំរាប់ជំលោះនេះ ស្តារខឿន
សន្តិភាពឡើងវិគនៅស៊ីរីនិងជួយប្រជាជនស៊ីរីរួចផុតពីគ្រោះមហន្តរាយ៕