អ.ស.ប. អំពាវនាវអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់


អ.ស.ប. អំពាវនាវអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ - ảnh 1
អ.ស.ប. អំពាវនាវអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ (Image: VNA)

(VOVworld) – បន្ទាប់ពីក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានអនុម័តលើសេចក្តី
សម្រេចចិត្តគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអ៊ីរ៉ង់និងក្រុម P5+1 ទើបនឹង
ទទួលបាន នាថ្ងៃទី ២០ កក្កដា មកបណ្ដាអ្នកកាទូតអន្តរជាតិបានស្វាគមកិច្ចព្រម
ព្រៀងនេះ ព្រមទាំង អំពាវនាវឲ្យអនុវត្តឯកសារនេះប្រកបដោយប្រសិទ្ធភាព
ទៀតផង។ ថ្លែងមតិនៅទីស្នាក់ការ អ.ស.ប. នៅទីក្រុង New York នាថ្ងៃទី ២០
 កក្កដា រដ្ឋមន្ត្រីការបរទេសនូវ៉ែលហ្សេឡង់ លោក Murray McCully បានអំពាវនាវ
ឲ្យ ភាគីនានាអនុវត្តដ៏ពេលលេញកិច្ចព្រមព្រៀង ហើយសង្ឃឹមថា៖ កិច្ចព្រម
ព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរអាចបង្កើតគ្រឹះដ្ថានសំរាប់ការកសាងទំនុកទុកចិត្ត
និងបើកចេញទំព័រថ្មីសហប្រតិបត្តិការថ្មីមួយនៅតំបន់មជ្ឈឹមបូព៌ារ។ ឯកអគ្គរដ្ឋ
ទូតចិនប្រចាំនៅ អ.ស.ប. លោក Liu Jieyi ក៏បានអះអាងដែរថា៖ ដំណើរការ
អនុវត្តកិច្ច ព្រមព្រៀងនេះក្នុងរយៈពេល ១០ ឆ្នាំខាងមុខគឺសំខាន់ណាស់។
រីឯខ្លួនវិញ​ ឯអគ្គ រដ្ឋទូតអ៊ីរ៉ង់ លោក Gholamali Khoshroo បានសង្កត់ធ្ងន់ថា៖
នេះគឺជាពេលវេលា ចាប់ផ្តើមសហការជាមួយគ្នាសំដៅជំនះពុះពារលើ
ការសាកល្បងរួមជួរមុខគឺលិទ្ធិជ្រុលនិយមហឹង្សារ។

នាថ្ងៃដ៏ដែល នៅទីក្រុង Brussels របស់បែលហ្ស៊ីក ក្រុមប្រឹក្សារកិច្ចការបរទេស សហភាពអឺរ៉ុប (EU) បានចេញសេចក្តីថ្លែងការគាំទ្រសេចក្តីសម្រេចចិត្តរបស់ អ.ស.ប. ហើយអំពាវនាវឲ្យភាគីនានាខំប្រឹងប្រែងដើម្បីអនុវត្តកិច្ចព្រមព្រៀងដែល ទើបនឹងទទួលបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ