អ.ស.ប អំពាវនាវឲ្យការរៃអង្គាសទឹកប្រាក់ចំនួន ៣៣ លានដុល្លារអាមេរិក ដើម្បីការពារជនភៀសខ្លួន
(VOVWORLD) - នាថ្ងៃទី ១០ ខែមីនា អង្គការសហប្រជាជាតិ (អ.ស.ប) បានអំពាវនាវឱ្យមានការរៃអង្គាសទឹកប្រាក់រាប់សិបលានដុល្លារអាមេរិកជាបន្ទាន់ ដើម្បីជួយការពារជនភៀសខ្លួនដែលងាយរងគ្រោះថ្នាក់ សំដៅប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺរាតត្បាត Covid-19 ។
ប្រជាជនស៊ីរីនៅជំរុំជនភៀសខ្លួន Kafr Lusin នៅ Idlib ជិតច្រកទ្វារព្រំដែន Bab al-Hawa ព្រំដែនស៊ីរី - ទួរគី (រូបថត៖ AFP / TTXVN) |
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឲ្យដឹងថា ស្ថាប័ននេះកំពុងធ្វើការរៃអង្គាសទឹកប្រាក់ចំនួន ៣៣ លានដុល្លារអាមេរិកជាដំបូង “ដើម្បីបង្កើនសកម្មភាពត្រៀមរៀបចំ បង្ការនិងទប់ ទល់ដោយសំដៅដោះស្រាយតម្រូវការសុខភាពសាធារណៈភ្លាមៗសម្រាប់ជនភៀសខ្លួនដោយសារការឆ្លងរាលដាលនៃជំងឺ Covid-19 "។
រហូតមកដល់ពេលនេះ ទោះបីមិនទាន់មានរបាយការណ៍ណាមួយអំពីការឆ្លងរាលដាលនៃជំងឺ Covid-19 ក្នុងចំណោម សហគមន៍ជនភៀសខ្លួន និងជនស្នើសុំភៀសខ្លួនក៏ដោយ ប៉ុន្តែ UNHCR បានឲ្យដឹថាស្ថាប័ននេះ កំពុងរៀបចំផែនការទុកបម្រុង ដើម្បីទប់ទល់នឹងបញ្ហាក្នុងករណីជំងឺរាតត្បាត Covid-19 ចាប់ផ្តើមឆ្លងរាលដាលក្នុងចំណោមជនភៀសខ្លួនផងដែរ៕