អ.ស.ប អំពាវនាវឲ្យប្រទេសនានាចាត់វិធានការកាត់បន្ថយហានិភ័យនៃអំពើហិង្សាលើកុមារ

(VOVWORLD) - អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអំពាវនាវឲ្យប្រទេសនានា បង្កើនវិធានការការពារ ដើម្បីជួយឧបត្ថម្ភដល់កុមាររាប់លាននាក់នៅលើពិភពលោក ដែលអាចធ្លាក់ចូលក្នុងស្ថានភាពនៃអំពើហិង្សា ក្នុងបរិបទដែលជំងឺ Covid-19 កំពុងឆ្លងរីករាលដាលដ៏ស្មុគស្មាញ។
អ.ស.ប អំពាវនាវឲ្យប្រទេសនានាចាត់វិធានការកាត់បន្ថយហានិភ័យនៃអំពើហិង្សាលើកុមារ - ảnh 1 កុមារទៅយកទឹកនៅឯកន្លែងសាធារណៈមួយក្នុងខេត្ត Hajjah ប្រទេសយេម៉ែន (រូបថត៖ THX / TTXVN)

នាថ្ងៃទី ៧ ខែមេសា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអំពាវនាវឲ្យប្រទេសនានា បង្កើនវិធានការការពារ ដើម្បីជួយឧបត្ថម្ភដល់កុមាររាប់លាននាក់នៅលើពិភពលោក ដែលអាចធ្លាក់ចូលក្នុងស្ថានភាពនៃអំពើហិង្សា ការជួញដូរមនុស្ស ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទក្នុងបរិបទដែលជំងឺ Covid-19 កំពុងឆ្លងរីករាលដាលដ៏ស្មុគស្មាញនៅទូទាំងពិភពលោក។

តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអំពើ    ហឹង្សាចំពោះកុមារ លោក Najat Maalla M'jid បានឲ្យដឹងថា នៅពេលដែលការបិទផ្លូវ និងការដាក់នៅដាច់ដោយឡែកនៅឯផ្ទះនិងកន្លែងផ្សេងៗទៀត ដោយ ជំងឺរាតត្បាត Covid-19 នោះកុមារមានហានិភ័យទទួលរងនូវអំពើហឹង្សានិងកេងប្រវ័ញ្ចនៅកំរិតខ្ពស់ជាងមុន ក៏ដូចជាប្រឈមមុខចំពោះសុខភាពផ្លូវចិត្តរបស់កុមារផងដែរ។ ចំណុចប្រាកដជាការពិតក្រោមគ្រប់ករណីនៅពេលដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ដែលជាមនុស្សមិនគួរតែទុកចោលនៅពីខាងក្រោយនោះ ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ