អ.ស.ប អំពាវនាវឲ្យភាគីនានានៅប្រទេសលីប៊ី បញ្ឈប់សកម្មភាពយោធាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid 19

(VOVWORLD) -  នាថ្ងៃទី ១៩ ខែមីនា ប្រតិភូបេសកកម្មទទួលបន្ទុកការផ្តល់ជំនួយនៃអង្គការសហប្រជាជាតិប្រចាំនៅលីប៊ី (UNSMIL) បានអំពាវ នាវឱ្យភាគីឈរជើងប្រយុទ្ធនានានៅលីប៊ី ត្រូវបញ្ឈប់សកម្មភាពយោធា និងរួបរួមគ្នាដើម្បីការពារប្រទេសលីប៊ីឲ្យបញ្ចៀសពីការរងផលវិបាកដ៏កាចសាហាវនៃជំងឺរាតត្បាតសកល Covid19។
អ.ស.ប អំពាវនាវឲ្យភាគីនានានៅប្រទេសលីប៊ី បញ្ឈប់សកម្មភាពយោធាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid 19 - ảnh 1 ទាហានរដ្ឋាភិបាលសាមគ្គីជាតិលីប៊ី (GNA) ប៉ះទង្គិចគ្នាជាមួយកងកំលាំងលីប៊ីខាងកើត (LNA) នៅសមរភូមិ Ain Zara ក្នុងទីក្រុងទ្រីប៉ូលី ( រូបថត៖ THX / TTXVN)

UNSMIL បានអំពាវនាវឱ្យកងកម្លាំងយោធានៅលីប៊ីខាងកើត ត្រូវបញ្ឈប់រាល់សកម្មភាពយោធានៅលីប៊ី ដោយផ្តោតសំខាន់ លើការទប់ទល់នឹងការរីករាល ដាលនៃជំងឺនេះ។

ទន្ទឹមនឹងនេះដែរ UNSMIL បានអបអរសារទរចំពោះរាល់ប្រតិកម្មជាវិជ្ជមានរបស់រដ្ឋាភិបាល ដែលគាំទ្រដោយ អ. ស.ប ចំពោះការអំពាវនាវរបស់ សហគមន៍អន្តរជាតិ ឱ្យបញ្ឈប់ការងារមនុស្សធម៌ជាបន្ទាន់ ដើម្បីអនុញ្ញាតឱ្យ អាជ្ញាធរមានសមត្ថកិច្ចលីប៊ីមានប្រតិកម្មយ៉ាងឆាប់រហ័សចំពោះការគំរាមកំហែងពីជំងឺរាតត្បាតសកល Covid19 នៅប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ