អ.ស.ប. អំពាវនាវឲ្យភាគីនានានៅលីប៊ីអនុវត្តកិច្ចព្រមព្រៀងនយោបាយ

(VOVWORLD) - ប្រធានបេសកម្មពិសេស អ.ស.ប. ប្រចាំនៅលីប៊ី (UNSMIL) លោក Martin Kobler នាថ្ងៃទី ៤ ឧសភា បានអំពាវនាវឲ្យភាគីនានាអនុវត្ត កិច្ចព្រមព្រៀងនយោបាយសំដៅនាំមកនូវស្ថិរភាពនៅប្រទេសអាហ្វ្រិកខាងជើង នេះ។ 
អ.ស.ប. អំពាវនាវឲ្យភាគីនានានៅលីប៊ីអនុវត្តកិច្ចព្រមព្រៀងនយោបាយ - ảnh 1 អ.ស.ប. អំពាវនាវឲ្យភាគីនានានៅលីប៊ីអនុវត្តកិច្ចព្រមព្រៀងនយោបាយ (VNA)

(VOVworld) – ប្រធានបេសកម្មពិសេស អ.ស.ប. ប្រចាំនៅលីប៊ី (UNSMIL) លោក Martin Kobler នាថ្ងៃទី ៤ ឧសភា បានអំពាវនាវឲ្យភាគីនានាអនុវត្ត កិច្ចព្រមព្រៀងនយោបាយសំដៅនាំមកនូវស្ថិរភាពនៅប្រទេសអាហ្វ្រិកខាងជើង នេះ។ លោក Kobler រួមជាមួយអ្នកប្រមុខរដ្ឋាភិបាលសាមគ្គីភាពជាតិ (GNA) ដែលសហគមន៍អន្តរជាតិទទួលស្គាល់ លោក Fayez al-Sarraj បានពិនិត្យមើល បំរ៉ែបំរួលខាងនយោបាយនិងសន្តិសុខនៅលីប៊ី។ លោក Kobler បានអះអាងថា៖ គប្បីអនុវត្តកិច្ចព្រមព្រៀងនយោបាយសំដៅជាក់ស្តែងភាវូបនីយកម្មគោលដៅ នាំមកនូវស្ថិរភាព ព្រមទាំង ចាត់ទុកថា៖  UNSMIL ឆ្ពោះទៅការរៀបចំដំណើរការ មួយដើម្បទទួលបានឯកភាពទាំងស្រុងរវាងភាគីនានានៅលីប៊ី។ លោក  Kobler  ក៏បានស្វាគមន៍ជំនួបនៅសហព័ន្ធអេមីរ៉ាតអារ៉ាប់រួមរវាងលោក Fayez al-Sarraj ជាមួយឧត្តមសេនីយ៍ Khalifa Haftar អ្នកប្រមុខកងទ័ពកងទ័ពជាតិ (ANL) ដែលគាំទ្ររដ្ឋាភិបាលនៅប៉ែកខាងកើតលីប៊ី ហើយចាត់ទុកនេះគឺជាការបោះ ជំហានសំខាន់ឆ្ពោះទៅការអនុវត្តកិច្ចព្រមព្រៀងនយោបាយក្រោមការគាំទ្ររបស់ អ.ស.ប.៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ