អ.ស.បខំប្រឹងប្រែងជំរុញដំណើរការចរចារសន្តិភាពនៅស៊ីរី

អ.ស.បខំប្រឹងប្រែងជំរុញដំណើរការចរចារសន្តិភាពនៅស៊ីរី - ảnh 1
បេសកជនពិសេសរបស់អ.ស.បអំពីស៊ីរីលោក Staffan de Mistura​ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១ កុម្ភៈ បេសកជនពិសេសរបស់អ.ស.បអំពីបញ្ហាស៊ីរីលោក
Staffan De Mitsura បានរៀបចំជំនួបដោយឡែកជាមួយតំណាងនៃរដ្ឋអំណាចប្រធានា
ធិបតី Bashar al-Assad និងភាគីប្រឆាំងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ជំនួប
ចរចារនេះសំដៅស្វែងរកសេចក្ដីសង្ឃឹមសំរាប់ដំណើរការចរចារសន្តិភាពដែលពោរ
ពេញទៅដោយការលំបាកនៅស៊ីរី។លោក​ Staffan De Mitsura នឹងជួបសន្ទនាជាមួយ
ក្រុមតំណាងរដ្ឋាភិបាលស៊ីរីនាម៉ោង១១ព្រឹក​ (តាមម៉ោងហ្សឺណែវ) ហើយជួបសន្ទនា
ជាមួយសមាជិកនៃគណៈកម្មាធិការចរចារជាន់ខ្ពស់ (HNC) ដែលតំណាងឲ្យសម្ព័ន្ធ
ភាពរួមមានក្រុមប្រឆាំងសម្ព័ន្ធភាពប្រជាជាតិស៊ីរីនិងភាគីប្រឆាំងធំៗផ្សេងទៀត
ដែលកំពុងចូលរួមការប្រយុទ្ធនៅប្រទេសមជ្ឈឹមបូព៌ានេះក្រោយនោះ៦ម៉ោង។
អ.ស.បគាំពាឲ្យជំនួបចរចារនៅស៊ីរីដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល៦ខែ
 សំដៅបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ