អ.ស.បជានិច្ចកាលជាដៃគូសំខាន់ជួយឧបត្ថម្ភវៀតណាម

អ.ស.បជានិច្ចកាលជាដៃគូសំខាន់ជួយឧបត្ថម្ភវៀតណាម - ảnh 1
លោកស្រី Pratibha Mehta អ្នកសម្របសម្រួលរបស់អ.ស.បប្រចាំនៅវៀតណាម

(VOVworld) - អ.ស.បនឹងជានិច្ចកាលជាដៃគូសំខាន់ដែលជួយឧបត្ថម្ភវៀតណាម
ប្រឈមមុខជាមួយការសាកល្បងនៃពិភពលោកក្រោយឆ្នាំ២០១៥។នេះជាការអះ
អាងរបស់លោកស្រី Pratibha Mehta អ្នកសម្របសម្រួលរបស់អ.ស.បប្រចាំនៅវៀត
ណាម នាពេលឆ្លើយសម្ភាសន៍មជ្ឈដ្ឋានសារព័ត៌មានវៀតណាមក្នុងឱកាសរំលឹក
ខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យ​ឯករាជ្យទី២ កញ្ញា។
លោកស្រីបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមនិងអ.ស.បកំពុងសហការកសាង
ផែនការសហប្រតិបតិ្តការក្រោយឆ្នាំ២០១៦។តាមនោះ អ.ស.បនឹងបន្ត ជួយឧបត្ថម្ភ
វៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាព ធ្វើសមាហរណកម្មអន្តរជាតិ
និងជំរុញទំនាក់ទំនងដៃគូនៅក្នុងតំបន់និងលើពិភពលោកទៀតផង។
ស្ដីពីបញ្ហាសេដ្ឋកិច្ចសង្គមរបស់វៀតណាម លោកស្រី Pratibha Mehta បានចាត់ទុក
ថា រាល់កំណែទម្រង់ដ៏ត្រឹមត្រូវក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់វៀតណាមបាននាំមក
នូវការបើកទូលាយអំពីសេដ្ឋកិច្ចនិងការប្រកបរបររុកស៊ីរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ