អ.ស.បជម្រុញភាគីប្រឆាំងនានានៅស៊ីរីឆ្ពោះទៅកិច្ចព្រមព្រៀងឈប់បាញ់
|
បេសកជនពិសេសអ.ស.ប Staffan de Mistura |
(VOVworld)-នាថ្ងៃទី២វិច្ឆិកា បេសកជនពិសេសអ.ស.ប Staffan de Mistura បាន ដាស់តឿនភាគីប្រឆាំងនានានៅស៊ីរី ឆ្ពោះទៅកាន់កិច្ចព្រមព្រៀងឈប់បាញ់មួយ
កសាង ទំនុកទុកចិត្តទៅលើរាល់ការខំប្រឹងប្រែងការទូត បើកចេញឱកាសថ្មីសម្រាប់ បញ្ចប់សង្គ្រាមដែលអូសបន្លាយរយៈពេល៤ឆ្នាំនៅប្រទេសមជ្ឈឹមប៉ូព៌ានេះ។ ថ្លែង មតិមុននឹងបញ្ចប់ដំណើរទស្សនកិច្ចនៅក្រុង Damascus របស់ស៊ីរី លោក Mistura
បានអះអាងថា ការដែលភាគីប្រឆាំងនានានៅស៊ីរីទទួលបានកិច្ចព្រមព្រៀងឈប់
បាញ់ នឹងជួយជម្រុញមកបណ្តាការចរចារនយោបាយ បង្កើតបាននូវការជះឥទ្ធិពល សកម្មចំពោះស្ថានភាពនៅស៊ីរី។ លោករូបនេះបានសង្កត់ធ្ងន់ថា ការឈប់បាញ់ និង
ការកាត់បន្ថយអំពើហឹង្សា ជាអ្វីដែលយើងត្រូវការ។ ប្រការនេះនឹងបង្កើតឡើងនូវរបត់
ដ៏ធំមួយតាមនោះប្រជាជនស៊ីរីនឹងទទួលអារម្មណ៍បានថា រាល់កិច្ចចរចារនៅក្រុង
Vienna កំពុងនាំមកនូវប្រសិទ្ធិភាព៕