អេស្ប៉ាញ៖ តំបន់ Catalonia បាត់បង់ប្រាក់រាប់ពាន់លានអឺរ៉ូដោយសារវិបត្ដិទាមទារឯករាជ្យ
(VOVWORLD) -រដ្ឋមន្ត្រីសេដ្ឋកិច្ច អេស្បាញ៉ លោក Luis de Guindos នាថ្ងៃទី ១ មករាបានឲ្យដឹងថាវិបត្ដិទាមទារឯករាជ្យនៅតំបន់ Catalonia បានបណ្ដាលឲ្យអេស្បាញ៉បាត់បង់ប្រាក់រ៉ាប់ពាន់លានអឺរ៉ូ ហើយវិបត្តិនេះនៅតែជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចនៅតំបន់នេះ។
អេស្ប៉ាញ៖ តំបន់ Catalonia បាត់បង់ប្រាក់រាប់ពាន់លានអឺរ៉ូដោយសារវិបត្ដិទាមទារឯករាជ្យ |
រដ្ឋមន្ត្រីសេដ្ឋកិច្ច អេស្បាញ៉ លោក Luis de Guindos នាថ្ងៃទី ១ មករាបានឲ្យដឹងថាវិបត្ដិទាមទារឯករាជ្យនៅតំបន់ Catalonia បានបណ្ដាលឲ្យអេស្បាញ៉បាត់បង់ប្រាក់រ៉ាប់ពាន់លានអឺរ៉ូ ហើយវិបត្តិនេះនៅតែជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចនៅតំបន់នេះ។ ថ្លែងមតិនៅវិទ្យុផ្យាយសម្លេងអេស្បាញ៉នោះ លោក Luis de Guindos បានឲ្យដឹងថាការធ្លាក់ចុះនៃល្បឿនកំណើននៅតំបន់ Catalonia ដែលជាទីកន្លែងស្រូបយកផលិតផលសរុបក្នុងស្រុក(GDP)ឡើងដល់ទៅ ១/៥ របស់អេស្បាញ៉ បានជះឥទ្ធិពលដល់ខឿនសេដ្ឋកិច្ចធំទី ៤ នៅតំបន់រូបីយវត្ថុរួមអឺរ៉ុប (Eurozone) នេះ។ លោកក៏បានសង្កត់ធ្ងន់ថា ក្នុងត្រីមាសទី ៤ កន្លងទៅ តំបន់ Catalonia បានក្លាយទីជាអម្រែកខាងសេដ្ឋកិច្ច នៅពេលដែលវិបត្ដិទាមទារឯករាជ្យខុសច្បាប់បណ្ដាលឲ្យតំបន់នេះបាត់បង់ទឹកប្រាក់ប្រមាណ ១ពាន់ ២ រយលានដុល្លារអាមេរិក៕