អេស្ប៉ាញ៖ អតីតទេសាភិបាលតំបន់ Catalonia ប្រកាសនឹងបង្កើតរដ្ឋអំណាចថ្មី

(VOVWORLD) - នាថ្ងៃទី ២២ មករា អតីតទេសាភិបាលតំបន់ Catalonia  លោក Carles Puigdemont បានប្រកាសនឹងបង្កើតរដ្ឋអំណាចថ្មី។ 
អេស្ប៉ាញ៖ អតីតទេសាភិបាលតំបន់ Catalonia ប្រកាសនឹងបង្កើតរដ្ឋអំណាចថ្មី  - ảnh 1អតីតទេសាភិបាលតំបន់ Catalonia  លោក Carles Puigdemont 

(VOVworld) – នាថ្ងៃទី ២២ មករា អតីតទេសាភិបាលតំបន់ Catalonia  លោក Carles Puigdemont បានប្រកាសនឹងបង្កើតរដ្ឋអំណាចថ្មី។ កាយវិការពោលខាងលើបាន ប្រព្រឹត្តទៅបន្ទាប់ពីតុលាការកំពូលអេស្ប៉ាញបដិសេធសំណូមពររបស់ស្ថាប័នរដ្ឋអាជ្ញា ប្រទេសនេះអំពីការចេញបទបញ្ជាចាប់ខ្លួនលើទូទាំងអឺរ៉ុបចំពោះលោក Puigdemont ។ ថ្លែងមតិនៅសិក្ខាសាលាមួយស្តីអំពីស្ថានភាពនៅ Catalonia នៅសកលវិទ្យាល័យ  Copenhagen (ដាណឺម៉ាក) លោក  Puigdemont  បានអះអាងថា៖ នេះជាពេលវេលា ស្វែងរកដំណោះស្រាយនយោបាយមួយសំរាប់ Catalonia។ ខណៈពេលនោះ តុលាការ កំពូលអេស្ប៉ាញបានឲ្យដឹងថា៖ ចេញផ្សាយបទបញ្ជាចាប់ខ្លួនជាថ្មីម្តងទៀតនឹងត្រូវផ្អាកដល់ពេលណាដែលសភាតំបន់ Catalonia ស្តារសកម្មភាពជាធម្មតា។ លោក  Puigdemont  មានលទ្ធភាពត្រូវប្រឈមមុខនឹងការកាត់ទោសដាក់ពន្ធនាគាររាប់សិបឆ្នាំដោយសារលោកបានជំរុញផែនការដណ្តើមឯករាជ្យនៃតំបន់ Catalonia ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ