អេស្បាញគាំទ្រវៀតណាមក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ EU

អេស្បាញគាំទ្រវៀតណាមក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ EU - ảnh 1
រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការនៃព្រះរាជាណាចក្រអេស្បាញលោក Josse Manuel Garcia Margallo បានជួបចរចារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh។ (VOV)

          Vovworld-នាថ្ងៃទី២៦មិនា ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការនៃព្រះរាជាណាចក្រអេស្បាញលោក
Josse Manuel Garcia Margallo បានជួបចរចារជាមួយឧបនាយករដ្ឋមន្ត្រីនិងជា
​រដ្ឋមន្ត្រី​ការបរទេសវៀតណាមលោក Pham Binh Minh។ នៅការចរចារភាគី​ទាំង​ពីរបានឯកភាពបង្កើនការជួបសន្ទនាផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់អនុវត្ត
ប្រកបដោយប្រសិទ្ធភាពបណ្ដាយន្តការសហប្រតិបត្តិការដែលមានស្រាប់។

        ភាគីទាំងពីរបានឯកភាពនឹងបន្តសហប្រតិបត្តិការជិតស្និទ្ធនៅតាមបណ្ដា
វេទិការអន្តរជាតិនិងដំបន់ ពិសេសគឺក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ អាស៊ាន
- EU ASEM។ វៀតណាមអះអាងគាំទ្រអេស្បាញក្នុងការបង្កើនទំនាក់ទំនងជាមួយ
អាស៊ាន។ រដ្ឋមន្ត្រី Josse Manuel Garcia Margallo បានអះអាងថា​អេស្បាញនឹងគាំទ្រ
វៀតណាមក្នុងការ​អភិវឌ្ឍន៍ទំនាក់ទំនងជាមួយ EU ក្នុងនោះមានការជំរុញអនុម័ត
លើកិច្ចព្រម​ព្រៀង​ដៃគូរសហប្រតិបត្តិការនិងសហប្រតិបត្តិការលើគ្រប់វិស័យ
(PCA) គាំទ្រ​ការ​ដែល EU ទទួលស្គាល់វៀតណាមមានបែបបទសេដ្ឋកិច្ចទីផ្សារ
ពេញលេញ​និងបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) វៀត
ណាម-EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ