អេស្ប៉ាញប្រកាសថានឹងផ្អាកសិទ្ធិស្វយ័ត្នរបស់តំបន់ Catalunya
(VOVWORLD) - ក្នុងសេចក្ដីជូនដំណឹងនាថ្ងៃទី១៩ តុលា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី អេស្ប៉ាញប្រកាសថា នាថ្ងៃទី២១ តុលា ខាងមុខ រដ្ឋាភិបាលប្រទេសនេះនឹងដាក់ ឲ្យចូលជាធរមានមាត្រាលេខ១៥៥នៃរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាត្តិឲ្យ Madrid ផ្អាក សិទ្ធិស្វយត្នខាងនយោបាយរបស់តំបន់ Catalonia។
ការដើរដង្ហែក្បួននៅទីក្រុង Barcelona សំដៅគាំទ្រឯកភាពជាតិរបស់អេស្ប៉ាញ (រូបថត៖ AFP/TTXVN) |
សេចក្ដីសំរេចពោលខាងលើត្រូវបានរដ្ឋាភិបាលអេស្ប៉ាញឯកភាពក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសនាថ្ងៃទី១៩ តុលា ក្រោយពីមេដឹកនាំតំបន់ Catalonia លោក Carles Puigdemont នាថ្ងៃដដែលបានប្រកាសថា ស្ថាប័ននីតិបញ្ញាត្តិនៃ តំបន់នេះអាចនឹងបោះឆ្នោតអំពីសេចក្ដីប្រកាសឯករាជ្យជាផ្លូវការ ប្រសិនបើ រដ្ឋធំណាចកណ្ដាលមិនឯកភាពលើការចរចា៕