អេស្ប៉ាញប្រឆាំងជំទាស់រាល់ការប៉ុនប៉ងធ្វើប្រជាមតិអំពីឯករាជ្យរបស់តំបន់ Catalonia

(VOVWORLD) -ដោយទទួលបានសម្លេងគាំទ្រចំនួន៧២ សម្លេងប្រឆាំងចំនួន៦០ និងសម្លេង បដិវាទចំនួន៣នោះ ស្ថាប័ននីតិបញ្ញត្តិតំបន់ Catalonia (ស្ថិតនៅភាគឦសាន ប្រ ទេសអេស្ប៉ាញ) នាថ្ងៃទី៦កញ្ញាបានឯកភាពអនុម័តលើពង្រាងច្បាប់ដ៏ដ៏ចម្រូង ចម្រាសមួយ បើកផ្លូវសម្រាប់ការធ្វើប្រជាមតិស្តីពីឯករាជ្យរបស់តំបន់នេះ ដែលនឹងបានប្រព្រឹត្តទៅនាថ្ងៃទី១តុលាខាងមុខ។
អេស្ប៉ាញប្រឆាំងជំទាស់រាល់ការប៉ុនប៉ងធ្វើប្រជាមតិអំពីឯករាជ្យរបស់តំបន់ Catalonia - ảnh 1 នាយករដ្ឋមន្ត្រីអេស្ប៉ាញជាមួយនឹងថ្នាក់ដឹកនាំតំបន់  Catalonia ក្នុងជំនួបមួយ (រូបថតៈ  eitb.com)

កាយវិការនេះត្រូវបានរដ្ឋអំណាច កណ្តាលប្រឆំាងជំទាស់យ៉ាងដាច់អហង្ការ។ ក្នុងថ្ងៃដដែល រដ្ឋាភិបាលនៅ Madrid ក៏បានស្នើឲ្យតុលាការរដ្ឋធម្មនុញ្ញចេញសាលក្រោមដោយចាត់ជាមោឃៈនូវលទ្ធផល បោះ ឆ្នោតរបស់ស្ថាប័ននីតិបញ្ញត្តិតំបន់ Catalonia។ បច្ចុប្បន្ន មិនទាន់ច្បាស់ថា ផែន ការរៀបចំការធ្វើប្រជាមតិនាពេលខាងមុខនឹងបានអនុវត្តយ៉ាងដូច ម្ត៉េច ក្នុងបរិបទ ដែលរដ្ឋាភិបាលកណ្តាលបានអះអាងជាក់លាក់ថា ការបោះឆ្នោតផ្ទៃក្នុងរបស់តំបន់ Catalonia នេះជាការ “រំលោភ លើរដ្ឋធម្ម នុញ្ញ”។

        យោងតាមលទ្ធផលនៃការធ្វើប្រជាមតិថ្មីៗនេះសរឲ្យឃើញថា ប្រជាជននៅតំ បន់ Catalonia កំពុងមានការបែកបាកលើបញ្ហាពោលខាងលើ។ ប៉ុន្តែមតិជាច្រើន បានសម្តែងការគាំទ្រចំពោះការធ្វើប្រជាមតិដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ