អេស្ប៉ាញមានគោលបំណងរឹតបន្តឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម

អេស្ប៉ាញមានគោលបំណងរឹតបន្តឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម - ảnh 1
អេស្ប៉ាញមានគោលបំណងរឹតបន្តឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម (VNA)


(VOVworld) – នារសៀលថ្ងៃទី ១០ មករា នៅទីក្រុងហាណូយ​ ឧបនាយរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh  Minh បានទទួលជួប
សន្ទនាជាមួយរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការព្រះរាជា
នាចក្រអេស្ប៉ាញ លោក  Ignacio Ybanez Rubio។ ក្នុងជំនួបសន្ទនា ឧបនាយក
រដ្ឋមន្ត្រី Pham Binh Minh បានស្នើឲ្យភាគីទាំងពីរជំរុញទំនាក់ទំនង លើគ្រប់ជ្រុង
ជ្រោយជាពិសេសគឺនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។ ឧបនាយក
រដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាម នឹងបង្កើត
រាល់លក្ខណៈងាយស្រួលដើម្បីសហគ្រិនអេស្ប៉ាញធ្វើអាជីវកម្មប្រកប ដោយប្រសិទ្ធ
ភាពនៅវៀតណាម។ ក៏ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីកាបរទេស Pham Binh Minh
បានស្នើរឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរសហការជិត ស្និតក្នុងការរៀបចំ
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ ទំនងការទូត
វៀតណាម-អេស្ប៉ាញនាឆ្នាំ ២០១៧ ។ សកម្មភាពទាំងនេះនឹងនាំ​ទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រ​​ទ្វេរភាគីឡើងកំពស់ថ្មីមួយបំរើឲ្យផលប្រយោជន៍របស់ប្រជាជននៃប្រទេស
ទាំងពីរ។ រីឯខ្លួនវិញ រដ្ឋលេខាធិការ  Ignacio Ybanez Rubio បានអះអាងថា៖
អេស្ប៉ាញយកចិត្តទុកដាក់ជាពិសេសទៅលើវត្តមានរបស់វៀតណាមតាមរយៈ
កិច្ចព្រម ព្រៀងសហប្រតិបត្តិការថ្មីលើវិស័យសេដ្ឋកិច្ចតាមរយៈនោះធ្វើឲ្យស៊ីជ
ម្រៅថែមទៀត ទំនាក់ទំនងនៃប្រទេសទាំងពីក្នុងអំឡុង ៤០ ឆ្នាំ កន្លងមក៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ