អេស្បាញរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីស្ថានភាពនៅតំបន់ Catalonia

(VOVWORLD) - នាថ្ងៃទី ១៦ ខែតុលា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានរៀបចំកិច្ចប្រជុំជាបន្ទាន់ជាមួយថ្នាក់ដឹកនាំនៃគណៈបក្សប្រឆាំង ដើម្បីពិភាក្សាអំពី បាតុកម្មដោយហិង្សានានានៅតំបន់ Catalonia ។
អេស្បាញរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីស្ថានភាពនៅតំបន់ Catalonia - ảnh 1 អេស្បាញរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីស្ថានភាពនៅតំបន់ Catalonia (រូបថត៖ EPA)

នៅលើបណ្តាញសង្គម Twitter លោក Pedro Sanchez បានឲ្យដឹងថារដ្ឋាភិបាលបានរិះគន់យ៉ាងខ្លាំងចំពោះស្ថានភាពបាតុកម្មដោយហឹង្សា ដែលបានបំបែក បរិយាកាសសន្តិភាពនៅតំបន់ Catalonia ។ លោក Pedro Sanchez បានជួបជាមួយថ្នាក់ដឹកនាំគណៈបក្សប្រឆាំង លោក Pablo Casado នាព្រឹកថ្ងៃទី ១៦ ខែតុលា ហើយនឹងជួបជាមួយថ្នាក់ដឹកនាំគណបក្សកណ្តាលស្តាំនិយម Ciudadanos និងគណបក្សឆ្វេងនិយម Podemos នាពេលខាងមុខនេះ។ លោក Pedro Sanchez បានអះអាងថាលោកនឹងបង្ហាញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធានាសន្តិសុខដោយឈរលើស្មារតីរឹងមាំ សមស្រប និងសាមគ្គីភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ