|
អ្នកដឹកនាំគណៈបក្សសង្គមលោក Pedro Sanchez ថ្លែងមតិចំពោះមុខរដ្ឋសភានៅទីក្រុង Madrid (រូបថត៖AFP/TTXVN) |
(VOVworld) - សារព័ត៌មានអេស្ប៉ាញ់នាថ្ងៃទី២ ឧសភា បានឲ្យដឹងថា រដ្ឋសភា
ប្រទេសនេះនឹងរំសាយនារាត្រីថ្ងៃទី៣ ឧសភា ហើយការបោះឆ្នោតសកលថ្មីនឹង
ប្រព្រឹត្តទៅនាថ្ងៃទី២៦ មិថុនា ខាងមុខនេះ ក្រោយពីគណៈបក្សនយោបាយមិនអាច
បង្កើតបាននូវរដ្ឋាភិបាលចម្រុះមួយ។ការចរចារសំដៅបង្កើតរដ្ឋាភិបាលចម្រុះបាន
អូសបន្លាយក្នុងរយៈពេល៤ខែរវាងគណៈបក្សប្រជាជន គណៈបក្សសង្គម គណៈ
បក្ស Podemos និងគណៈបក្ស Ciudadanos បានបញ្ចប់ប៉ុន្តែមិនទទួល បានលទ្ធផល
ណាមួយឡើយ។អ្នកដឹកនាំគណៈបក្សប្រជាជនលោក Mariano Rajoy ដែលកំពុង
កាន់តំណែងនាយករដ្ឋមន្រ្តីស្ដីទី មិនអាចទទួលបានការគាំទ្រ ពីគណៈបក្សផ្សេង
ចំនួន២ បើទោះបីជាមានការអំពាវនាវដោយឥតឈប់ឈរស្ដីអំពី ការបង្កើតរដ្ឋា
ភិបាលចម្រុះមួយរវាងគណៈបក្សប្រជាជន គណៈបក្ស Ciudadanos និងគណៈបក្ស
សង្គមក្ដី។តាមលទ្ធផលនៃការស្ទាបស្ទង់មតិ អ្នក បោះឆ្នោតជាច្រើននាក់នឹងបោះ
ឆ្នោតអនុប្បវាទក្នុងការបោះឆ្នោតសកលនាពេលខាង មុខនេះ៕