អេស្ប៉ាញស្ថិតក្នុងចំណោមប្រទេសជួរមុខក្នុងការទទួលទុនវិនិយោគពីវៀតណាម
(VOVWORLD) - អេស្ប៉ាញជាប្រទេសកំពុងនាំមុខ ក្នុងចំណោមប្រទេសនិងតំបន់ដែនដី ចំនួន ២៣ដែលទទួលបានការវិនិយោគពីវៀតណាម ក្នុងរយៈពេល ៤ ខែដំបូង នៃឆ្នាំ ២០១៩នេះ ដោយមានទុនវិនិយោគ ចំនួន ៥៩,៨ លានដុល្លារអាមេរិក។ បន្ទាប់គឺប្រទេសកម្ពុជា ប្រទេសម៉ា ឡេស៊ីនិងសហរដ្ឋអាមេរិក។
ទិដ្ឋភាពនៃវេទិកាសេដ្ឋកិច្ចវៀតណាម-អេស្ប៉ាញកាលពីឆ្នាំ ២០១៧ (រូបថតៈ TTXVN) |
សូមគូសបញ្ជាក់ថា ការវិនិយោគរបស់វៀតណាមទៅក្រៅប្រទេស ក្នុងរយៈពេល ៤ខែនៃដើមឆ្នាំនេះ គឺមានគម្រោងចំនួន ៤៤ ដែលបានផ្តល់វិញ្ញាបនបត្រវិនិយោគថ្មី។ ជាទូទៅ ចំនួនទុនវិនិយោគសរុបរបស់វៀតណាមទៅបរទេស (ទាំងដើមទុនថ្មីនិងដើមទុនបន្ថែម) ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០១៩ សម្រេចបាន ១៤៩,៥ លានដុល្លារអាមេ រិក។
ក្នុងនោះ វិស័យទទួលបានការវិនិយោគរួមមាន៖ សកម្មភាពជំនាញ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; សកម្មភាពហិរញ្ញវត្ថុ; ធនាគារនិងការធានារ៉ាប់រង។ រួមជាមួយគ្នានោះ ជាលក់ដុំនិងរាយ ការជួសជុលរថយន្ត ម៉ូតូ និងយានយន្តផ្សេងទៀត ព្រមទាំង សេវាស្នាក់នៅនិងម្ហូបអាហារជាដើម៕