អ.ស.បថ្កោលទោសករណីវាយប្រហារទៅលើការងារសង្គ្រោះនៅស៊ូដង់ខាងត្បូង

(VOVWORLD) - ស្ថាប័នមនុស្សធម៌អ.ស.បនាថ្ងៃទី១៦ កក្កដា បានថ្កោលទោស យ៉ាងខ្លាំងក្លាករណីវាយប្រហារកាន់តែច្រើនឡើងៗតម្រង់ទៅលើការងារជួយសង្គ្រោះមនុស្សធម៌នៅស៊ូដង់ខាងត្បូងនាពេលថ្មីៗនេះ។
អ.ស.បថ្កោលទោសករណីវាយប្រហារទៅលើការងារសង្គ្រោះនៅស៊ូដង់ខាងត្បូង - ảnh 1 ជនភៀសខ្លួននៅស៊ូដង់ខាងត្បូង (រូបថត៖AFP/TTXVN)

(VOVworld) - ស្ថាប័នមនុស្សធម៌អ.ស.បនាថ្ងៃទី១៦ កក្កដា បានថ្កោលទោស យ៉ាងខ្លាំងក្លាករណីវាយប្រហារកាន់តែច្រើនឡើងៗតម្រង់ទៅលើការងារជួយសង្គ្រោះមនុស្សធម៌នៅស៊ូដង់ខាងត្បូងនាពេលថ្មីៗនេះ។ការិយាល័យសម្របសម្រួល បញ្ហាមនុស្សធម៌របស់អ.ស.ប (OCHA) ឲ្យដឹងថា ក្នុងខែមិថុនាឆ្នាំ២០១៧និយាយ ដោយឡែក បានកើតមានឡើងករណីវាយប្រហានិងលួចប្លន់ចំនួន១០០ករណី តម្រង់ ទៅលើក្រុមបុគ្គលិកសង្គ្រោះ ទំនិញជួយឧបត្ថម្ភនិងទ្រព្យសម្បត្តិ របស់អង្គការ មនុស្សធម៌អន្តរជាតិនានានៅប្រទេសនេះ។នេះជាកំរិតឯកទគ្គកម្មតាំងពីមុនមក។

        តាមរបាយការណ៍ថ្មីបំផុតរបស់អ.ស.បថា មានបុគ្គលិកជួយសង្គ្រោះជាតិ និងអន្តរជាតិប្រមាណ ៨០នាក់បានស្លាប់នៅស៊ូដង់ខាងត្បូង គិតតាំងពីកើតមាន ឡើងជំលោះនាខែធ្នូ ឆ្នាំ២០១៣មក។ប្រជាជនស៊ូដង់ចំនួន៦លាននាក់មានគ្រោះ អាសន្នស្រេកឃ្លានដោយសង្គ្រាមស៊ីវិលនិងគ្រោះរាំងស្ងួតអូសបន្លាយ។នេះត្រូវបានចាត់ទុកថា ជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតនៅទ្វីបអាហ្វ្រិកនិងលើពិភព លោកនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ