អ.ស.បថ្កោលទោសការបាញ់ប្រហារនៅរដ្ឋ Taxas របស់អាមេរិក

អ.ស.បថ្កោលទោសការបាញ់ប្រហារនៅរដ្ឋ Taxas របស់អាមេរិក - ảnh 1
អគ្គលេខាធិការអ.ស.បលោក Ban Ki-moon (រូបថតៈ eyeradio.org)


(VOVworld)-អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានថ្កោលទោសការ បាញ់ប្រហារនៅរដ្ឋ Texas អាមេរិក។ តាមសេចក្តីជូនដំណឹងផ្សព្វផ្សាយថ្ងៃទី៤ ឧសភាពពីទីស្នាក់ការអ.ស.បប្រចាំនៅទីក្រុងញ៉ូវយ៉កថា លោក Ban Ki-moon បានសង្កត់ធ្ងន់ទៅលើសារសំខាន់ ក្នុងការជម្រុញការសន្ទនារវាងបណ្តាខឿន វប្បធម៌។ លោកចាត់ទុកថា ដំណោះស្រាយចាំបាច់សំដៅរារាំងលទ្ធិជ្រុលនិយម គឺជាការគោរពចំពោះបណ្តាខឿនវប្បធម៌។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត កាណាល់ទូរទស្សន៍ CNN របស់អាមេរិក ក្នុងថ្ងៃដដែលបានជូនដំណឹងថា ជន ប្រដាប់អាវុធ១ក្នុងចំណោមជនប្រដាប់អាវុធពីរនាក់ ដែលអនុវត្តការវាយប្រហារ ពោលខាងលើ បានទទួលថា ខ្លួនមានទំនាក់ទំនងជាមួយក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (IS)ស្វ័យប្រកាសនៅអ៊ីរ៉ាក់និងស៊ីរី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ