អ.ស.បថ្កោលទោសការហ៊ុំព័ទ្ធសេដ្ឋកិច្ចរបស់អាមេរិកប្រឆាំងគុយបា

អ.ស.បថ្កោលទោសការហ៊ុំព័ទ្ធសេដ្ឋកិច្ចរបស់អាមេរិកប្រឆាំងគុយបា - ảnh 1
អ.ស.បថ្កោលទោសការហ៊ុំព័ទ្ធសេដ្ឋកិច្ចរបស់អាមេរិកប្រឆាំងគុយបា។


       VOV-ដោយមានសំលេងគាំទ្រខ្ពស់បំផុត មហាសន្និបាតអ.ស.បនាថ្ងៃទី
១៣វិច្ឆិកា​បានឯកភាពអនុម័តលើសេចក្តីសំរេចចិត្តថ្កោលទោសការហ៊ុំព័ទ្ធ
សេដ្ឋកិច្ចរបស់រដ្ឋអំណាច​អាមេរិកប្រឆាំងប្រជាជនគុយបាដែលអូសបន្លាយ
រហូតក្នុងរយៈពេល៥ទស្សវត្ស​កន្លងមក។ ក្នុងការបោះឆ្នោតរបស់មហាសន្និបាត
អ.ស.បរួមមានសមាជិកចំនួន​១៩៣ប្រទេសក្នុងនោះប្រទេសចំនួន១៨៨បាន
បោះឆ្នោតគាំទ្រក្នុងពេលដែលអាមេរិកអ៊ីស្រាអែលនិង Palau បានបោះឆ្នោត
ប្រឆាំង។ សេចក្តីសំរេចចិត្តរបស់​អ.ស.បមានឈ្មោះ “ការចាំបាច់ត្រូវបញ្ចប់ការ
ហ៊ុំព័ទ្ធសេដ្ឋកិច្ចពាណិជ្ជកម្មនិង​ហិរញ្ញវត្ថុរបស់អាមេរិកប្រឆាំងគុយបា” អំពាវនាវបណ្ដាប្រទេសដែលនិងកំពុង​អនុវត្តវិធានការហ៊ុំព័ទ្ធសេដ្ឋកិច្ចប្រឆាំង
គុយបាដំណើរការបណ្ដាការបោះជំហានចាំបាច់​សំដៅលប់ចោលរឺធ្វើឲ្យ
វិធានការនេះបាត់សុពលភាពយ៉ាងឆាប់បំផុត។ មហាសន្និបាត​អ.ស.បក៏
អះអាងឡើងវិញនូវគោលការណ៍សមភាពរវាងបណ្ដា​ប្រទេសមិនជ្រៀតជ្រែក
ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាក៏ដូចជាគោលការណ៍អំពីសេរី​ភាពពាណិជ្ជកម្ម
និងនាវាចរណ៍អន្តរជាតិ។

        នាចុងខែកញ្ញាកន្លងទៅរដ្ឋាភិបាលគុយបាបានថ្កោលទោសការហ៊ុំព័ទ​ពាណិជ្ជកម្មនិងហិរញ្ញវត្ថុដែលអាមេរិកអនុវត្តប្រឆាំងនឹងប្រទេសនេះតាំងពីឆ្នាំ​១៩៦២បន្តបណ្ដាលអោយមានការខូចខាតយ៉ាងក្តៃលែងចំពោះសង្គមគុយបា
ពិសេសគឺអំពីសុខាភិបាលនិងស្បៀងអាហារក៏ដូចជាធ្វើឲ្យខឿនសេដ្ឋកិច្ចនៃ
ប្រទេសកោះនេះខាតបង់ប្រាក់ប្រមាណ១លានលានដុល្លារអាមេរិក៕

        ក្នុងពិធីពិភាក្សារនិងអនុម័ត្តលើសេចក្តីសម្តេចិត្តពោលខាងលើ អនុប្រធាន
តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប. លោក Pham Vinh Quang បាន
ថ្លែងមតិដោយលើកច្បាស់ថា៖ វៀតណាមប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះបទ
ហ៊ុមព័ទ្ធសេដ្ឋកិច្ចពាណិជ្ជកម្មនិងហិរញ្ញវត្ថុរបស់អាមេរិកប្រឆាំងគុយបា។ ឯកអគ្គ
រដ្ឋទូត Pham Vinh Quang បានអះអាងថា៖ គោលនយោបាយបទហ៊ុំព័ទ្ធរបស់
អាមេរិកប្រឆាំងគុយបាគឺល្មើសច្បាប់អន្តរជាតិនិងគោលលការណ៍របស់ធម្មនុញ្ញ
អ.ស.ប.។ ទន្ទឹមនឹងនោះ លោកអះអាងឡើងវិញនូវការគាំទ្រនិងសាមគ្គីភាពមុន
ក៏ដូចជាក្រោយរបស់វៀតណាមចំពោះគុយបា។ តំណាងប្រទេសជាសមាជិកនានា
នៃក្រុមបណ្ដាប្រទេសអភិវឌ្ឍន៍ (G-7) ចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ទីផ្សាររួម
អាមេរិកខាងត្បូង (MERCOSUR) ជាដើម សុទ្ធតែថ្កោលទោសយ៉ាងធ្ងន់ធ្ងរ បទហ៊ុំព័ទ្ធ
របស់អាមេរិកប្រឆាំងគុយបា ផងដែរ៕ 


ប្រតិកម្មទៅវិញ

ផ្សេងៗ