អ.ស.បទទួលពាក្សសុំចូលរួមបណ្តាអនុសញ្ញាអន្តរជាតិរបស់ប៉ាឡេស្ទីន

អ.ស.បទទួលពាក្សសុំចូលរួមបណ្តាអនុសញ្ញាអន្តរជាតិរបស់ប៉ាឡេស្ទីន - ảnh 1
រូបថតៈ Euroasianews.com


(VOVworld)- អ.ស.បឲ្យដឹងនាថ្ងៃទី១០មេសាថា បានទទួលពាក្សសុំចូលរួមកិច្ចព្រម
ព្រៀងនិងអនុសញ្ញាអន្តរជាតិចំនួន១៣របស់ប៉ាឡេស្ទីនតាមបែបទអន្តរជាតិ។  អ្នក
នាំពាក្យរបស់អ.ស.ប Stephane Dujarric បានឲ្យដឹងថា អគ្គលេខាធិការ អ.ស.បលោក
Ban Ki-moon បានឲ្យដឹងថា តាមគោលការណ៍ សំណូមពររបស់​ប៉ាឡេស្ទីននឹងមាន
សុពលភាពក្រោយរយៈពេល៣០ថ្ងៃ តាំងពីពេលអគ្គលេខាធិ ការអ.ស.បទទួលបាន
សំណើរ។

        ទន្ទឹមនឹងការដាក់ពាក្សជូនអ.ស.ប រដ្ឋអំណាចប៉ាឡេស្ទីន ក៏បានទាក់​ទងជាមួយ
ស្វីសអំពីការសុំចូលរួមអនុសញ្ញា ទីក្រុងGeneva ទី៤ដែលបានចុះហត្ថលេខាឆ្នាំ
១៩៤៩។ ប៉ាឡេស្ទីនក៏បានផ្ញើរសំណើរទៅកាន់ហូឡង់ ស្តីអំពីការចូលរួម អនុសញ្ញា
ទីក្រុងឡាអេដែលចុះហត្ថលេខាកាលពីឆ្នាំ១៩០៧ ស្តីអំពីច្បាប់គតិយុត្ត សង្រ្គាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ