|
កងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរីក្នុងយុទ្ធនាការដណ្ដើមកវិញនូវការកាន់កាប់តំបន់ Suleiman al-Halabi ជាយទីក្រុង Aleppo (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី៣ តុលា អ.ស.បចាប់ផ្ដើមពិចារណាលើពង្រាងសេចក្ដី
សំរេចចិត្តសំដៅដាក់បទឈប់បាញ់មួយនៅទីក្រុង Aleppo ប្រទេសស៊ីរីក៏ដូចជា
បញ្ចប់ជើងហោះហើរយោធានៅលើដែនអាកាសទីក្រុងនេះផងដែរ។តាមប្រភព
ព័ត៌មានថា ពង្រាងសេចក្ដីសំរេចចិត្តតាក់តែងដោយបារាំងនេះត្រូវបានដាក់ជូនក្រុម
ប្រឹក្សា សន្តិសុខអ.ស.បកាលពីចុងសប្ដាហ៍កន្លងទៅហើយការបោះឆ្នោតអនុម័ត
អាច ប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះ។ពង្រាងសេចក្ដីសំរេចចិត្តនេះក៏បានអំពាវនាវឲ្យ
អគ្គលេខាធិការអ.ស.បលោក Ban Ki-moon នាំចេញការជ្រើសរើសឲ្យបានឆាប់
រហ័សដើម្បីបង្កើតយន្តការឃ្លាំមើលចំពោះបទឈប់បាញ់ដែលត្រូវបានគាំពារដោយ
ប្រទេសចំនួន២៣ដែលគាំទ្រដំណើរការសន្តិភាពនៅស៊ីរី ព្រមទាំងសំណូមពរឲ្យ
ភាគីទាំងអស់ដែលចូលរួមការប្រយុទ្ធនៅប្រទេសមជ្ឈឹមបូព៌ានេះ អនុវត្តន៍កាតព្វ
កិច្ចរបស់ខ្លួន។
នាថ្ងៃដដែល អាមេរិកប្រកាសថា បានបញ្ចប់ការចរចារជាមួយរុស្ស៊ីអំពីការ
ខំប្រឹងប្រែងបញ្ចប់អំពើហឹង្សានៅស៊ីរី ព្រមទាំងចោទប្រកាន់ម៉ូស្គូពីអំពើមិនគោរព
ការសន្យាក្នុងកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី៩ កញ្ញា៕