អ.ស.បព្រមានថា ការប្រើប្រាស់អាវុធគីមីនៅ Mosul គឺឧក្រិដ្ឋកម្មសង្គ្រាម

(VOVworld) - នាថ្ងៃទី៤ មិនា អ.ស.បឲ្យដឹងថា នាបច្ចុប្បន្នមានមនុស្សចំនួន
១២នាក់រួមមានទាំងនារីនិងកុមារកំពុងត្រូវបានព្យាបាលដោយសារទាក់ទងជាមួយ
នឹងជាតិគីមីនៅទីក្រុង Mosul ជាកន្លែងដែលអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) កំពុង
ប្រយុទ្ធជាមួយកងកម្លាំងអ៊ីរ៉ាក់គាំពារដោយអាមេរិក។បណ្ដាវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ
មួយនៅទីក្រុងជុំវិញ Irbil ក៏បញ្ជាក់ថា គេបានព្យាបាលសំរាប់អ្នកជំងឺ ដែលមាន
សញ្ញាទាក់ទងជាមួយនឹងអាវុធគីមីផងដែរ។
នាថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អ៊ីរ៉ាក់លោក Jassem Mohammed
al-Jaff បានរិះគន់យ៉ាងខ្លាំងក្លានូវការខំប្រឹងប្រែងរបស់អ.ស.ប សំដៅសង្គ្រោះជន
ស៊ីវិលដែលត្រូវជម្លៀសចេញពីសង្គ្រាមនៅប៉ែកខាងលិចទីក្រុង Mosul បើទោះបី
ជាស្ថាប័ននេះសង្កត់ធ្ងន់ថាការផ្គត់ផ្គង់ជំនួយឧបត្ថម្ភគឺអាទិភាព ចម្បងក្ដី។លោក
 al-Jaff ចាត់ទុកថា បើទោះបីជាមានថវិកាធំក្ដី ប៉ុន្តែអ.ស.បបាន ធ្វើសកម្មភាពដ៏
តិចតួចបើប្រៀបនឹងសេចក្ដីប្រកាសរបស់អង្គការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ