អ.ស.បព្រមានថាបរិមាណអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កំពុងកើនឡើង
(VOVworld) - ជារៀងរាល់ថ្ងៃ លើទូទាំងពិភពលោកមានមនុស្សប្រមាណ៣ពាន់
៤រយនាក់ត្រូវស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ជារៀងរាល់ឆ្នាំមាន មនុស្សចំនួន១លាន២សែននាក់ត្រូវស្លាប់ដោយមូលហេតុនេះដែរ។អគ្គលេខាធិការអ.ស.ប
លោក Ban Ki Moon បានប្រកាសតួរលេខនេះក្នុងឱកាសទិវាពិភព លោករំលឹក
វិញ្ញាណក្ខ័ន្ទជនរងគ្រោះចរាចរណ៍ផ្លូវគោក (ថ្ងៃទី២០ វិច្ឆិកា) ហើយ ដាស់តឿនឲ្យ
សហគមន៍អន្តរជាតិអនុវត្តន៍វិធានការចាំបាច់ដើម្បីកាត់បន្ថយករណីស្លាប់។លោក
Ban Ki Moon បានសង្កត់ធ្ងន់ទៅលើវិធានការមួយចំនួនដូចជា លើកកំពស់គុណភាព
និងសុវត្ថិភាពផ្លូវគោក ប្រឆាំងនឹងការជិះឡានហួសល្បឿន ហើយជិះឡាននៅពេល
ស្រវឹងស្រាបៀវ ជាដើម។ជាមួយគ្នានោះ ក៏ត្រូវយកចិត្តទុកដាក់លើការងារសង្គ្រោះ
ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕