អ.ស.បព្រមាននូវគ្រោះអាសន្ន “ស្ថានភាពផ្អាក” ចំពោះជនចំណាកស្រុកនៅអឺរ៉ុប

អ.ស.បព្រមាននូវគ្រោះអាសន្ន “ស្ថានភាពផ្អាក” ចំពោះជនចំណាកស្រុកនៅអឺរ៉ុប - ảnh 1
ជនចំណាកស្រុកនៅទីក្រុងប៊ែកឡាំងរបស់អាល្លឺម៉ង់នាថ្ងៃទី១២ កញ្ញា (រូបថត៖AFP/TTXVN)

(VOVworld) - ជនចំណាកស្រុកឆ្លងសមុទ្រទៅអឺរ៉ុបអាចធ្លាក់ចូលស្ថានភាពផ្អាក
នៅពេលប្រទេសអឺរ៉ុបនេះអនុវត្តគោលនយោបាយខុសពីគ្នាក្នុងវិបត្តិចំណាកស្រុក
នាបច្ចុប្បន្ន។នេះជាការព្រមានរបស់អ.ស.បក្នុងកាលៈទេសៈដែលប្រទេសជាសមា
ជិក EU កំពុងមានការខ្វែងគំនិតដ៏ជ្រាលជ្រៅអំពីទិសដៅដោះស្រាយ វិបត្តិនេះ។
រាល់សេចក្ដីប្រកាសស្ដីពីវិធានការត្រួតពិនិត្យព្រំដែនខុសពីគ្នាដែល ប្រទេសអឺរ៉ុប
បង្ហាញនាថ្ងៃទី១៤ កញ្ញាបានលើកត្រដែតនូវភាពចាំបាច់ត្រូវមាន កម្មវិធីទប់ទល់
លើគ្រប់ជ្រុងជ្រោយនៅទូទាំងទ្វីប ដូចជាកសាងមជ្ឈមណ្ឌល ទទួលជនចំណាក
ស្រុកដែលត្រូវបានគាំទ្រដោយភាគីទាក់ទិនទាំងអស់ រួមមាន ឧត្តមស្នងការស្ដីអំ
ពីជនចំណាកស្រុកអ.ស.បទៀតផង សំដៅសំរិតសម្រាំងចរន្តមនុស្ស ដែលកំពុង
លំហូរទៅកាន់ក្រិក អ៊ីតាលីនិងហុងគ្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ