|
ប្រជាជនអេត្យូពី (រូបថត៖newsecuritybeat.org) |
(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានព្រមានថា អេត្យូពី
កំពុងជួបប្រទៈទៅនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ
ដែលបណ្ដាលឲ្យប្រជាជននៃប្រទេសនេះរាប់លាននាក់ធ្លាក់ចូលស្ថាន ភាពខ្វះខាត
ស្បៀងអាហារ។នាថ្ងៃទី៣១ មករាថ្លែងមតិនៅសន្និសីទកាសែតនៅ រដ្ឋធានី Addis
Ababa របស់អេត្យូពី លោក Ban Ki-moon បានឲ្យដឹងថា ប្រជាជន អេត្យូពីជាង១០
លាននាក់កំពុងត្រូវការជំនួយឧបត្ថម្ភខាងស្បៀងអាហារជាបន្ទាន់ ហើយតួរលេខ
នេះអាចកើនឡើង២ដងក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ជាពិ សេសមួយភាគ
ប្រាំនៃចំនួនប្រជាជន ប្រទេសអាហ្វ្រិកខាងកើតនេះមានគ្រោះអាសន្ន ខ្វះខាត
ស្បៀងអាហារ។លោក Ban Ki-moon បានអំពាវនាវឲ្យសហគមន៍ អន្តរជាតិជួយ
ឧបត្ថម្ភមនុស្សធម៌ជាបន្ទាន់សំរាប់ប្រជាជននៅអេត្យូពី៕