អ.ស.បព្រមានអំពីការសាកល្បងចំពោះតំបន់ Sahel
(VOVWORLD) - ទីប្រឹក្សាអគ្គលេខាធិការអ.ស.បលោក El Ghassim Wane នាថ្ងៃ ទី១៥ សីហា បានសង្កត់ធ្ងន់ថា ការគំរាមកំហែងភេរវកម្មឆ្លងដែននៅតំបន់ Sahel គឺធ្ងន់ធ្ងរណាស់ ខណៈដែលកងកម្លាំងរួមនៃតំបន់នេះកំពុងប្រឈមមុខនឹងការ សាកល្បងជាច្រើនហួសហេតុ។
ក្រុមប្រទេស Sahel ឯកភាពលើការបង្កើតកងកម្លាំងប្រឆាំងភេរវកម្មយ៉ាងឆាប់ៗ (រូបថត៖AFP/TTXVN) |
(VOVworld) - ទីប្រឹក្សាអគ្គលេខាធិការអ.ស.បលោក El Ghassim Wane នាថ្ងៃ ទី១៥ សីហា បានសង្កត់ធ្ងន់ថា ការគំរាមកំហែងភេរវកម្មឆ្លងដែននៅតំបន់ Sahel គឺធ្ងន់ធ្ងរណាស់ ខណៈដែលកងកម្លាំងរួមនៃតំបន់នេះកំពុងប្រឈមមុខនឹងការ សាកល្បងជាច្រើនហួសហេតុ។ ថ្លែងរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាអំពីសកម្មភាព របស់ កម្លាំងយោធាពហុជាតិ G៥ Sahel (រួមមាន Mali Chad Mauritania Niger និង Burkina Faso) លោក El Ghassim Wane ព្រមានថា ស្ថានភាពនៅតំបន់ Sahel គឺធ្ងន់ធ្ងរណាស់ ខណៈដែលមិនមានពេលវេលាជាច្រើនទៀតដើម្បីកំណត់ ដំណោះស្រាយទេ។ កងកម្លាំង G៥ Sahel កំពុងប្រឈមមុខនឹងការសាកល្បង ជាច្រើនទាក់ទិនដល់ថវិកា ការបង្កើតនិងបណ្ដុះបណ្ដាលកម្លាំងនិង ឧបករណ៍ជា ដើម៕