អ.ស.បព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីស្ថានភាពនៅប៉ែកខាងកើតអ៊ុយក្រែន

អ.ស.បព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីស្ថានភាពនៅប៉ែកខាងកើតអ៊ុយក្រែន - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បកាលពីថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៦
(រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២ កុម្ភៈ អគ្គលេខាធិការរងអ.ស.បទទួលបន្ទុកបញ្ហា
នយោបាយលោក Jeffrey Feltman បានបង្ហាញរបាយការណ៍អំពីស្ថានភាពជំលោះ
នៅប៉ែកខាងកើតអ៊ុយក្រែនចំពោះមុខក្រុមប្រឹក្សាសន្តិសុខ ក្នុងនោះសំដែងការ
ព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីលទ្ធភាពដែលភាគីចូលរួមការប្រយុទ្ធនានាបាន
រំលោភបំពានទៅលើច្បាប់អន្តរជាតិក្នុងវិស័យមនុស្សធម៌។តាមលោក​ Feltman ថា
 អ៊ុយក្រែននិងកងកម្លាំងទាមទារឯករាជ្យនៅតំបន់ Donbass សុទ្ធតែ ទទួលរងការ
ខូចខាតដ៏ធ្ងន់ធ្ងរក្នុងការប៉ះទង្គិចនៅតំបន់ប៉ែកខាងជើង Donetsk។លោករូបនេះឲ្យ
ដឹងថា អ.ស.បទទួលបានសេចក្ដីជូនដំណឹងដែលថា ជនស៊ីវិល យ៉ាងហោចណាស់
៤នាក់ត្រូវស្លាប់ហើយលំនៅដ្ឋាន សាលារៀនជាច្រើននៅតំបន់នេះ ត្រូវបំផ្លិច
បំផ្លាញ។លោក Feltman បានសំណូមពរឲ្យភាគីទាំងអស់ដែលចូលរួមការប្រយុទ្ធ
នៅប៉ែកខាងកើតអ៊ុយក្រែនបញ្ឈប់ការបាញ់គ្នាភ្លាមមួយរំពេច ហើយ ស្វែងរក
ដំណោះស្រាយសន្តិភាពសំរាប់ជំលោះនេះដោយឈរលើមូលដ្ឋាននៃកិច្ចព្រម
ព្រៀង Minsk៕

ប្រតិកម្មទៅវិញ

ផ្សេងៗ