អ.ស.ប.ព្រួយបារម្ភអំពីការអនុវត្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ
(VOVWORLD) - នាថ្ងៃទី ១៤ ខែមេសា លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិបានផ្ញើលិខិតទៅកាន់ប្រទេសរុស្ស៊ី អ៊ុយក្រែន និងទួរគី ដោយសម្តែងការព្រួយបារម្ភអំពីការអនុវត្តកិច្ចព្រមព្រៀងស្តីពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។
កប៉ាល់ដឹកគ្រាប់ធញ្ញជាតិផ្លាស់ទីតាមច្រកសមុទ្រ Bosphorus ក្នុងទីក្រុង Istanbul ប្រទេសទួរគី ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ (រូបថត៖ AFP/TTXVN) |
យោងតាមលោក Stephane Dujarric អង្គការសហប្រជាជាតិកំពុងធ្វើការយ៉ាងជិតស្និទ្ធ និងជាប្រចាំជាមួយទួរគី ដើម្បីធានាការថែរក្សាកិច្ចព្រមព្រៀងដ៏សំខាន់នេះ។ លោកក៏បាននិយាយផងដែរថា នៅថ្ងៃទី ១១ ខែមេសា គ្មាននាវាដឹកគ្រាប់ធញ្ញជាតិណាមួយត្រូវដំណើការត្រួតពិនិត្យមុនពេលទៅដល់អ៊ុយក្រែនទេ ពីព្រោះភាគីនានាត្រូវការពេលវេលាបន្ថែមទៀតដើម្បីឈានដល់កិច្ចព្រមព្រៀងលើបញ្ជីកប៉ាល់ទទួលបានអាទិភាពសម្រាប់ប្រតិបត្តិការ។ យោងតាមបទប្បញ្ញត្តិនៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញ ជាតិសមុទ្រខ្មៅ ដែលបានចុះហត្ថលេខារវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីខែកក្កដាកន្លងទៅ ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងទួរគី នាវាទាំងអស់ដែលដឹកគ្រាប់ធញ្ញជាតិដែលនាំចេញក្រោមគំនិតផ្តួចផ្តើមនេះត្រូវឆ្លងការត្រួតពិនិត្យរបស់អាជ្ញាធរពីភាគីទាំង៤ មុននិងក្រោយពេលមកដល់អ៊ុយក្រែន។ ការត្រួតពិនិត្យបានធ្វើឡើងនៅក្នុងដែនទឹកទួរគី ហើយត្រូវបានអនុវត្តដោយសមាជិកនៃមជ្ឈមណ្ឌលសម្របសម្រួលរួម (JCC)។ ថ្វីត្បិតដូច្នេះក៏ដោយ នៅថ្ងៃទី ១៣ ខែមេសា ក្រសួងការបរទេសរុស្ស៊ីបានឆ្លុះបញ្ជាក់ថា កប៉ាល់ចំនួន ២៨ គ្រឿងដែលផ្ទុកការនាំចេញគ្រាប់ធញ្ញជាតិសរុបជាង ១ លានតោនកំពុងត្រូវបានពន្យារពេល ដោយសារតែពួកគេមិនបានត្រួតពិនិត្យដោយបុគ្គលិកអង្គការសហប្រជាជាតិនៅក្នុង JCC។ ភាគីរុស្ស៊ីបាននិយាយថា និយោជិតបានបដិសេធមិនកំណត់ពេលត្រួតពិនិត្យនាវា។
រុស្សីកាន់ជំហរថា ខ្លួននឹងមិនចរចាលើការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិបន្ទាប់ពីថ្ងៃទី ១៨ ខែឧសភា ប្រសិនបើមិនមានការវិវឌ្ឍន៍ក្នុងការដោះស្រាយបញ្ហាប្រព័ន្ធទាក់ទងនឹងការតភ្ជាប់ការទូទាត់ ការផ្គត់ផ្គង់គ្រឿងម៉ាស៊ីន និងការធានារ៉ាប់រង៕